ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ខេត្ត​រតនគិរី ពិរុទ្ធជន​ម្នាក់​ស្លាប់ មុន​ពេល​ដឹក​ទៅដល់ មន្ទីរពេទ្យបង្អែក ​

ខេត្ត​រតនគិរី ពិរុទ្ធជន​ម្នាក់​ស្លាប់ មុន​ពេល​ដឹក​ទៅដល់ មន្ទីរពេទ្យបង្អែក ​

រតនគិរី​៖ ជនជាប់ចោទ​ម្នាក់ ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ខេត្តរតនគិរី​ពី បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណភាព​នៃ​ជនរងគ្រោះ ឈ្មោះ ញឹម វណ្ណី កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ ប្រព្រឹត្ត​នៅ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​នោះ ត្រូវបាន​ស្លាប់​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៥ ខណៈ​ដែល​មន្ត្រី​អនុរក្ស ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិនទាន់​ដល់​កន្លែង​សម្រាក​ព្យាបាល​ផង​។ ពិរុទ្ធជន​ដែល​ស្លាប់​នោះ ឈ្មោះ រ​ចំ ផ្ចិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ ចាប់ខ្លួន​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ហើយ​កន្លងមក​ពិរុទ្ធជន​រូបនោះ មាន​សុខភាព​ធម្មតា មិន​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​។ មុនពេល​ស្លាប់ ឈ្មោះ រ​ចំ ផ្ចិត នេះ បាន​ចេញ​ទៅ​ហាត់ប្រាណ នៅ​ពេល​ព្រឹក​ដូច​អ្នកទោស​ដទៃ ប៉ុន្តែ​បន្ទាប់ពី​ហាត់ប្រាណ​រួច ហូបបាយ​ហើយ ចូល​បន្ទប់​វិញ ក្រោយមក​ក៏​ទៅ​មុជទឹក ស្លៀកពាក់​រួច ក៏​ស្រែក​ថា​ចុកពោះ​ខ្លាំង ភ្លាមៗ​នោះ អនុរក្ស​ក៏​ប្រញ៉ាប់ប្រញាល់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ លុះ​មក​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់ថា​ស្លាប់បាត់​ទៅ​ហើយ​៕11205599_161338694202071_8033166384938341170_n 11902548_161338677535406_2524931546685852603_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya