ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ ​

ស្ត្រី​ម្នាក់ ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ ​

ខេត្ត​កណ្តាល​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​នៅត្រង់​ជើង ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​រងគ្រោះ​ដោយ​ត្រូវ​ម៉ូតូ​បុក ខណៈ​ដើរ​ឆ្លងផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ នៅ​មុនពេល​កើតហេតុ ជន​ឈ្មោះ អៀម ណាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ​កសិករ​បា​ន​ជិះ​ម៉ូតូ​ម៉ាក សង់ សេរី ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាក់លេខ ភ្នំពេញ ១.CG ៨៣៤៣ ក្នុង​ទិសដៅ​ពី​កំពង់ស្វាយ​ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជន​រងគ្រោះ ឈ្មោះ ចាន់ ឡែន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​បាន​ដើរ​ឆ្លងកាត់​ថ្នល់ ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​ពី​មុខ​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​ទៅ​នឹង​ថ្នល់ បាក់ជើង​ខាងស្តាំ ហើយ​ត្រូវបាន​បងប្អូន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ។​ew

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya