ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បញ្ជូន​ខ្លួន មុខសញ្ញា ចោរលួច​គោ​ក្របី

ប៉ូលិស​ចាប់​បញ្ជូន​ខ្លួន មុខសញ្ញា ចោរលួច​គោ​ក្របី

​ក្រចេះ​៖ ជនសង្ស័យ ជា​មុខសញ្ញា លួច​គោ​,​ក្របី របស់​អ្នកស្រុក ចំនួន​៣​នាក់ គឺ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ ចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ ដោយ​ចោទ​ពី​បទ​អំពើចោរកម្ម (​លួច​) មាន​ស្ថាន​ទម្ងន់ទោស​។​
​លោក​អធិការរង ទទួលបន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​ក្រុង​ក្រចេះ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ជនសង្ស័យ​ទាំង​បី​នាក់​នេះ បាន​រួមគំនិត​គ្នា ធ្វើ​សកម្មភាព​លួច​គោ​ញី របស់​អ្នកស្រុក​១​ក្បាល ខណៈ​ដែល​ម្ចាស់​គោ បាន​ចងឱ្យ​ស៊ី​ស្មៅ នៅ​ខាងក្រោយ​ផ្ទះ​ក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​។ ក្រោយពី​ពួកគេ​លួច​បាន​ហើយ ជន​ទាំង​បី​នាក់​នេះ ក៏​បាន​ដឹកគោ​ញី​មួយ​ក្បាល​នេះ តាម​រ៉ឺម៉ក​ម៉ូតូ លុះ​មកដល់​ក្នុង​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ទើប​កម្លាំង​នគរបាល​ក្រុង​ស្ទាក់​ចាប់បាន​តែ​ម្តង​។​
​លោក​ស៊ាន សុ​ភក៌ អធិការរង​បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ ទី​១ ឈ្មោះ អ៊ាង វណ្ណៈ អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ទី​២ ឈ្មោះ វ៉ាន់ ពីង អាយុ ១៩​ឆ្នាំ និង​ទី​៣ ឈ្មោះ ង​ន សុខ​ឡា អាយុ ២០​ឆ្នាំ ជន​ទាំង​ពីរ​នាក់​នេះ រស់នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​
​លោក​អធិការរង បានបញ្ជាក់​ថា ជន​ទាំងនេះ គឺជា​មុខសញ្ញា​លួច​គោ ក្របី អ្នកស្រុក ដើម្បី​យកមក​ពន្លះសាច់​លក់ ហើយ​ជន​ទាំង​បី​នាក់​នេះ មាន​ម្នាក់​ឈ្មោះ អ៊ាង វណៈ ហៅ ម៉ាប់ គឺជា​មុខសញ្ញា​មាន​ដីកា​បង្កាប់​ឱ្យ​នាំខ្លួន របស់​លោក​ចៅក្រម​សាកសួរ សាលាដំបូង​ខេត្តក្រចេះ លើ​មុខសញ្ញា​ចោរកម្ម​មួយ​នេះ​៕that-0843

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya