ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​មុខសញ្ញា​ចែកចាយ គ្រឿងញៀន បាន​ម្នាក់​ ​

ប៉ូលិស​ចាប់​មុខសញ្ញា​ចែកចាយ គ្រឿងញៀន បាន​ម្នាក់​ ​

បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥ នេះ បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ចំនុច​ផ្សា​រ៉ា ភូមិ​ប៉ោយប៉ែត ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់​ផង​ដែរ ។ មុខសញ្ញា​ដែល លក់​ចែកចាយ​គ្រឿងញៀន​ឈ្មោះ ចក់ ឃៀង អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ ហើយ​ក្រោយ​ការចាប់ខ្លួន កម្លាំ​នគរបាល ដកហូត​យ៉ាម៉ា​បាន ៧​គ្រាប់​។​
​តាម​បទបញ្ជា ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​មក​នោះ លោក​អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ដាក់​ផែនការ​ឲ្យកម្លាំង​នគ​បាល ក្រោម​ឱវាទ និង​នគរបាល តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ស្រាវជ្រាវ និង​តាម​ចាប់​មុខសញ្ញា គ្រឿងញៀន​ទាំងនេះ យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​៕that-0855

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya