ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ឯ​កស​ណា្ឋន អាវុធហត្ថ ខុសច្បាប់

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ឯ​កស​ណា្ឋន អាវុធហត្ថ ខុសច្បាប់

​បាត់ដំបង​៖ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ UME ស្ថិតក្នុង​ភូមិ​.​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង នាំយក​មក​សាកសួរ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។ នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ UME ស្ថិតក្នុង​ភូមិ​.​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ មុំ សោភ័ណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ខណៈ​បុរស​ម្នាក់​នេះ បាន​ពាក់​ឯកសណ្ឋាន ជា​កងរាជអាវុធហត្ថ ដែល​មាន​ឋានន្តរស័ក្តិ ជា​អនុសេនីយ៍ឯក នាំយក​មក​សាកសួរ​។​
​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ឯកសណ្ឋាន​នេះ ខ្លួន​បាន​ទិញ​ពី​ផ្សា​ទឹកថ្លា ក្នុងតម្លៃ ៣៨​ដុល្លារ ក្នុង​រាជធានី​ភ្នំពេញ រួច​ក៏​បាន​ឡើង​រថយន្ត មក​បាត់ដំបង និង​បាន​ដេក​ផ្ទះសំណាក់​១​យប់​។ លុះ​ព្រឹក​ឡើង ខ្លួន​បម្រុង​ចេញទៅ​ជួប​សង្សារ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ស្រាប់តែ​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​តែម្តង​៕
that-0869 that-0870

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya