ក្មេងស្រី២នាក់ចុះលេងទឹកព្រែកលង់ស្លាប់ ត្រូវអ្នកភូមិ និងសមត្ថកិច្ចចុះមុជរាវរកស្រង់ចេញពីទឹកព្រែកឆ្លូង ក្នុងភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង កាលពីវេលាយប់ថ្ងៃទី២៨ សីហា ២០១៥ ។
សាកសពក្មេងស្រីរងគ្រោះ ឈ្មោះរ៉េត ស្រីរ៉ាត់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះប៊ុន វត្តី អាយុ៧ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ក្នុងភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង។
មូលហេតុដែលបណ្តាលឱ្យលង់ អាចបណ្តាលមកពីក្មេងស្រីរងគ្រោះទាំង២នាក់មិនចេះហែលទឹក។ ទន្ទឹមនឹងទឹកជំនន់សភាពទឹកព្រែកមួយកន្លែងនេះ មានសភាពហូរខ្មួលខ្មាញ់ខ្លាំង។ ហើយនៅថ្ងៃកើតហេតុ ក្មេងស្រីទាំង២នាក់ បានទៅងូតទឹកព្រែក ក៏ជួបហេតុការណ៍លង់ស្លាប់តែម្តង៕