ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យី​ឌុប​បុក​ដើមត្នោត ក្រឡាប់​ធ្លាយ​ឈើ​ប្រណីត​

យី​ឌុប​បុក​ដើមត្នោត ក្រឡាប់​ធ្លាយ​ឈើ​ប្រណីត​

​ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុប​មួយគ្រឿង​បាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​១០០​ដុំ ដែល​ឈ្មួញ​ដឹក​តាម បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃ​វែ​ចាប់​រឹបអូស​យក បន្ទាប់ពី​រថយន្ត​ដឹកឈើ​ទាំងនោះ​បើក​បុក​ដើមត្នោត​១​ដើមរ​លំបាក់ និង​ក្រឡាប់​ចូលទៅក្នុង​ស្រះ​ទៅមុខ​លែងរួច​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់​ថ្ងៃទី​២៨ សីហា នេះ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១១ ត្រង់ចំណុច​ភូមិ​បឹង​រកា ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​

 

​រថយន្ត​នោះ​ទំនងជា​អ្នកបើកបរ​ងងុយដេក ហើយ​បាន​បើក​រេ​ចង្កូត​ទៅបុក​ដើមត្នោត​១​ដើម ដែល​នៅ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​បាក់​ដើមត្នោត ចំណែកឯ​រថយន្ត​បាន​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ ហើយ​បាន​ក្រឡាប់​ចូលទៅក្នុង​ស្រះ​ទឹក​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់សិប​ដុំ ដែលមាន​មុខកាត់​សុទ្ធតែ​៣០ និង​៤០ និង​មាន​ប្រវែង​ពី​៣​ម៉ែត្រ ទៅដល់​៥​ម៉ែត្រ​ឯណោះ ៕
sdfxs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya