ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​មុខសញ្ញា​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​

បង្ក្រាប​មុខសញ្ញា​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​

​ខេត្តកណ្ដាល ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ សហការ​ជាមួយ​ជំនាញ​បានធ្វើការ​ល្បាត​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ម្នាក់ ហើយ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន រួច​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥ ចំណុច​ផ្លូវជាតិ​៥១ ស្ថិតក្នុង​ភូមិ​គិរី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​ឈ្មោះ វឹង វ៉ា ភេទ​ប្រុ អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេ​ត្ក​កំពង់ស្ពឺ​។ វត្ថុតាង​ចាប់បាន ៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទីក​កក​)៣​កញ្ចប់​តូច (១​កញ្ចប់​ខ្ចប់​ក្នុង​ថង់​ដាក់​អា​លុយ​ម៉ី​ញ៉ូ​ម​២​កញ្ចប់​ទៀត ដាក់​ក្នុង​ប្រអប់​ម្សៅ​អេ​ន​ច​យ​)​។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី ៕sfds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya