ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ទាំងសងខាង​

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ទាំងសងខាង​

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃទី​២៨ សីហា ២០១៥ នៅតាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-9613 ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-5020 បើកបរ​ដោយ​បុរស​ម្នាក់​ដូចគ្នា បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ។​

 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya