បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីជំនន់ទឹក ភ្លៀងនិងជំនន់ហូរមកពីប្រទេសថៃត្រូវ ជន់លិចក្រុងប៉ោយប៉ែតកន្លងមកបាន ធ្វើឱ្យផ្លូវក្រហមមួយខ្សែក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ត្រូវបានកាត់ ផ្ដាច់ជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះជួបទុក្ខលំបាកយ៉ាង ខ្លាំង
ក្នុងការធ្វើដំណើរទៅមក និងប្រកប របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាងនេះទៅ ទៀតបញ្ហាទាំងនេះបានធ្វើឱ្យសិស្សានុសិស្សនិងកុមារតូចពិបាកធ្វើដំណើរទៅ សិក្សាយ៉ាងខ្លាំង។
ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៣ លោក ទ្រីណារិន អភិបាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ដ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់និងសុរិយោដីខេត្ដ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និង មន្ដ្រីពាក់ព័ន្ធជាច្រើននាក់ បានចុះត្រួត ពិនិត្យនិងបាននាំយកក្រុមបច្ចេកទេស ចុះសាងសង់ស្ពានដែកបាឡេជូនប្រជា ពលរដ្ឋនៅតំបន់រងគ្រោះខាងលើតែម្ដង ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរ សាធារណការបានឱ្យដឹងថា ស្ពានដែក បេឡេដែលសាងសង់ថ្ងៃនេះគឺមានប្រវែង ១២ម៉ែត្រ ទទឹង៤ម៉ែត្រ កំពុងដំណើរការ សាងសង់ជិតរួចរាល់ហើយ ។
លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែតបានថ្លែងថា កន្លងមក ផ្លូវលំមួយខ្សែនេះ គិតចុះពីផ្លូវជាតិ លេខ៥ទៅដល់ភូមិខាងលើនេះ (ដុង អារញ្ញ) កន្លងមកលោកក៏ធ្លាប់ដឹកនាំ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារសាលាក្រុងចុះជួយជុល ក្រាលថ្មមិចជូនប្រជាពលរដ្ឋផងដែរ ។ ក្រោយមកត្រូវទឹកជនលិចដាច់អស់ ទើបអាជ្ញាធរយើងដុតដៃដុតជើងធ្វើ ស្ពានបេឡេជូនប្រជាពលរដ្ឋ ដើម្បី សម្រួលដល់ការធ្វើដំណើរចេញចូល ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ ពួកគាត់ឱ្យបានទាន់ពេលវេលា ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបាន រៀបរាប់ថា ពួកខ្ញុំពិតជាងាយស្រួល ចេញចូលក្រោយស្ថាបនាស្ពាននេះហើយ ជាពិសេសតំនប់នេះមានកន្លែងទេស ចរណ៍ធម្មជាតិមួយកន្លែងតែងតែមាន ភ្ញៀវមកទស្សនាកម្សាន្ដជាប្រចាំផងដែរ ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ពលរដ្ឋនៅភូមិដុងអារញ្ញទទួលបានស្ពានបាឡេថ្មីក្រោយទឹកជំនន់កាត់ផ្ដាច់