ភ្នំពេញ ៖ មុខសញ្ញាដើរលួច ស្លាកលេខរថយន្តយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ បង្ក្រាប និងចាប់ខ្លួន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ។
ជនសង្ស័យម្នាក់ទៀត ដែលត្រូវចាប់ខ្លួនចុងក្រោយនេះ មានឈ្មោះ ឈ្មោះ កុយ ពៅ ហៅ ខ្លឹង អាយុ ៣២ឆ្នាំ មុខរបរមិនប្រាកដ។
ជនសង្ស័យរូបនេះ បានធ្វើកម្មភាពលួចស្លាកលេខរថយន្ត 2AL 7179 ដែលបានបាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នៅក្នុងបុរីវ៉ារីណា ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយលួចកាច់បន្តបន្ទាប់មកទៀត រហូតត្រូវបានចាប់ខ្លួន នៅពេលនេះតែម្តង។
រហូតមកដល់ថ្ងៃនេះ ជនសង្ស័យចំនួន៣នាក់ហើយ ដែលត្រូវចាប់ខ្លួន៕