ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » រសៀល​នេះ គណៈកម្មាធិការ​ព្រំដែន បើក​សន្និសីទ​កាសែត ឆ្លើយតប​សមត្ថ​កម្ម​ថ្មី របស់លោក អ៊ុំ សំអាន លើ​សំណុំរឿង​ផែនទី ​

រសៀល​នេះ គណៈកម្មាធិការ​ព្រំដែន បើក​សន្និសីទ​កាសែត ឆ្លើយតប​សមត្ថ​កម្ម​ថ្មី របស់លោក អ៊ុំ សំអាន លើ​សំណុំរឿង​ផែនទី ​

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន នៅ​រសៀល​ថ្ងៃ​នេះ នឹង​បើក​សន្និសីទ​កាសែត​មួយ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្លើយតប​ការអះអាង​ថ្មី របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង​ផែនទី​។​
​សន្និសីទ​កាសែត​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។ សន្និសីទ​កាសែត​នេះ  ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​ភ្លាមៗ ពោល​តែមួយ​ប៉ុណ្ណោះ បន្ទាប់ពី​លោក អ៊ុំ សំអាន ចេញមុខ​អះអាង​ថា  បាន​រក​ឃើញ​ផែនទី បោ​ន របស់​ខ្មែរ​ចំនួន ២៦​ផ្ទាំង នៅ​បណ្ណាល័យ​សភា​អាមេរិក​។​
​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​លោក អ៊ុំ សំអាន គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន និង រាជបណ្ឌិត្យសភា  បាន​អះអាង​ថា ផែនទី​បោន ដែល​រកឃើញ​ថ្មី​នេះ គឺ​មាន​នៅ​កម្ពុជា​រួចទៅហើយ ហើយក៏​បាន​ដាក់​ផ្ទៀងផ្ទាត់​ជាមួយ  ផែនទី​របស់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ​ផង​ដែរ​៕ST-302

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya