ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ ត្រូវក្រុម​ក្មេង​ទំនើង​បើករថយន្ត​បុក​ ហើយ​ចាក់​មួយ​​ដែក​ឆាប​របួស​ធ្ងន់​

យុវជនម្នាក់ ត្រូវក្រុម​ក្មេង​ទំនើង​បើករថយន្ត​បុក​ ហើយ​ចាក់​មួយ​​ដែក​ឆាប​របួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​ជនពាល​មួយក្រុម ជិះ​រថយន្ត​មួយគ្រឿង ដេញ​បុក ហើយ​ចាក់​ក្បាលពោះ មួយ​ដែកឆាប បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​បុរី​សែន​មនោ​រម្យ ស្ថិតក្នុង​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

 

​ជនរងគ្រោះ​មានឈ្មោះ ឈី​វ ស៊ី​ដេ​ត អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​បើក​គ្រឿងចក្រ​កាប់​ដី និង​មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ។​
​មុន​កើតហេតុ​ជន រងគ្រោះ​បាន​ទៅ អង្គុយ​ផឹកស៊ី នៅ​ហាង​មួយកន្លែង ជិត​បុរី​សែន​មនោ​រម្យ លុះ​ផឹក​បាន​មួយសន្ទុះ​គេ​បានឃើញ បុរសរងគ្រោះ ដើរចេញ​មកវិញ​ក្នុង​គោលបំណង​មក កន្លែង​ស្នាក់​នៅពេល ដើរ​ឆ្លងថ្នល់​បាន​បន្តិច មាន​រថយន្ត​ឆ្លាម​មួយគ្រឿង ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បាន​បើក​មក​បុក​ពីក្រោយ​ដួល​បន្តិច តែ​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។ បន្ទាប់ពី​បុក​ហើយ រថយន្ត​ឆ្លាម​នោះបាន​បើក​ចេញទៅ​វិញ​បាត់ ហើយ​ជនរងគ្រោះ​បន្ត​នៅ​ឈរ​កន្លែង ដែល​គេ​បុក នោះ​ទៀត ស្រាប់តែ​បាន​ប្រហែក​១០​នាទី រថយន្ត​ឆ្លាម​នោះបាន​បើក​មកវិញ ឃើញ​បុរស​នោះ​ឈរ​នៅ កន្លែង​ដដែល បាន​ឈប់​ឡាន​យក​ដែកឆាប​មកចាក់​ចំពោះ​លេច​មួយ​ដែកឆាប រួច​ក៏​បើកឡាន​ជិះ​គេចខ្លួនបាត់ ទៅ​បន្សល់ទុក​នៅ​ជនរងគ្រោះ ដេក​ននៀល​ដោយ​ភាព​ចុកចាប់​បំផុត ឃើញ​សភាព​បែបនេះ​មិត្តភក្តិ របស់​ជន រងគ្រោះ បាន​ហៅ​កង់​បី​ដឹក​មក​សង្គ្រោះ បន្ទាន់​នៅ​មន្ទី​ពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​៕dg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya