ខេត្តត្បូងឃ្មុំ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពី ត្រូវជនល្មើសចាប់រំលោភ
ហើយ ច្របាច់កសម្លាប់។ ហេតុការណ៍ប្រទះឃើញសាកសពនារីរងគ្រោះនេះបានកើតឡើងនៅវេលា ម៉ោង ប្រហែល១០និង៤០នាទីព្រឹក ថ្ងៃទី២៧ សីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចព្រៃចំការ កៅស៊ូវាលដងទង់ ក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចស្រុកពញាក្រែកបានបញ្ជាក់ឲដឹងថានៅមុនពេលកើតហេតុ នារីរងគ្រោះ ឈ្មោះ នី កញ្ញា អាយុ១៧ ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានដើរ ចេញពីផ្ទះសំដៅទៅព្រៃចំការកៅស៊ូ នៅខាងជើងភូមិប្រហែល១ពាន់ម៉ែត្រជាង ហើយពេលនោះក៏ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណប្រហែលមានគ្នា៣នាក់បានចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះ រួចហើយ ក៏បានច្របាច់ករសម្លាប់ បន្ទាប់មកយកនារីរងគ្រោះទៅទម្លាក់ចោលក្នុងទឹកស្រះដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
សម្មត្ថកិច្ចជំនាញខេត្តបានបញ្ជាក់ឲដឹងបន្ថែមថានារីរងគ្រោះក្រោយធ្វើរការត្រួតពិនិត្យនិងកោសល្យវិច្ច័យពិតជារងនូវការរំលោភហើយច្របាច់ករសម្លាប់មែន។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចស្រុកពញាក្រែកកំពុងសហការ ជាមួយកម្លាំងជំនាញខេត្តត្បូងឃ្មុំ ស្រាវជ្រាវ រកជនល្មើសដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕