ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ឪពុក​ភិន សុ​ដា​លី​ស បើក​សន្និសីទ​ប្រកាស​តាម​វាយ ប៉ែន ចំ​រុង រឿង​បណ្ដើរ​កូនស្រី ​

ឪពុក​ភិន សុ​ដា​លី​ស បើក​សន្និសីទ​ប្រកាស​តាម​វាយ ប៉ែន ចំ​រុង រឿង​បណ្ដើរ​កូនស្រី ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម មហា​ហង្ស បាន​ប្រកាស​ធ្វើ​សន្និសីទកាសែត​យ៉ាង​ក្រ​ហល់ នៅ​ទីតាំង​ក្រុមហ៊ុន​ផលិតកម្ម​មហាហង្ស នៅក្បែ​ររ​ង្វល់​មូល​ទួលគោក​។​
​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ប្រមាណ​ជា ១០ ស្ថាប័ន លោក អ៊ិន សុ​ភិន បានប្រកាស​ប្រធានបទ​សន្និសីទ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​ថា «​ថ្ងៃនេះ​ខ្ញុំ​អញ្ជើញ​បងៗ​សារព័ត៌មាន​មក​ទាំង​តក់ក្រហល់​នេះ គឺ​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​និង​ប្រកាស​សង្គ្រាម​ជាមួយ​តារា​សម្តែង លោក ប៉ែន ចំ​រ៉ុង ពី​ពេល​នេះ​តទៅ​»​។
​បង្ហើប​ពី​ដំណឹង​ដ៏​ភ្ញាក់ផ្អើល ដែល​មហាជន​មិន​នឹកស្មាន​ដល់​នេះ លោក អ៊ិន សុ​ភិន ដែល​កំពុង​ទទួល​ជោគជ័យ​លើ​ការផលិត​ភាពយន្ត​នោះ បាន​អះអាង​ថា «​នៅ​យប់​ម៉ិញ យប់​ថ្ងៃ​ទី ២៦ ខែ​សីហា នេះ​នៅ​ម៉ោង ១០ ខ្ញុំ​បាន​វាយ​និង​ទាត់​លោក ប៉ែន ចំ​រ៉ុង បី​ជើង​រួចហើយ ហើយ​ថ្ងៃនេះ ខ្ញុំ​ក៏​នឹង​តាម​វាយ ប៉ែន ចំ​រុង ដល់​ផ្ទះ​គាត់​ទៀត​»​។​
​លោក អ៊ិន សុ​ភិន បានលើកឡើង​ពី​មូលហេតុ​ទៀតថា លោក ប៉ែន ចំ​រុង បាន​ម៉ាក់​ងាយ​និង​ជាន់ឈ្លី​កិក្តិយស​គ្រួសារ​លោក ខណៈ​ដែល​លោក​ក៏​ធ្លាប់បាន​ហាម ប៉ែន ចំ​រុង ម្ដង​ជា​ពីរ​ដង​ហើយ​ថា មិន​ឲ្យ​តាម​ស្រលាញ់​កូនស្រី​សំព្វ​របស់​លោក​ដែល​តារា​សម្ដែង និង​ពិធី​ការិនី ភិន សុ​ដា​លី​ស នោះទេ​។​
​លោក អ៊ិន សុ​ភិន បញ្ជាក់ថា «​លោក ប៉ែន ចំ​រ៉ុង និង​កូនស្រី​ខ្ញុំ ភិន សុ​ដា​លី គាត់​មាន​ទំនាក់​ស្នេហា​ជាមួយគ្នា ហើយ​រឿង​នេះ ខ្ញុំ​ក៏​បាន​ហាម​កូនស្រី​ដាច់​ខាត់​មិន​ឲ្យ​ទាក់ទង ប៉ែន ចំ​រុង ហើយ​ចំណែក ប៉ែន ចំ​រុង ខ្ញុំ​ក៏​ធ្លាប់បាន​ប្រាប់​ហើយ​ដែរ កុំ​មក​ទាក់ទង សុ​ដា​លី​ស ទៀត ហើយ ចំរុង​ក៏​បាន​សន្យាថា ឈប់​ទាក់ទង​ដែរ​។ ប៉ុន្តែ​នៅ​យប់​ម៉ិញ គាត់​នៅ​ជាមួយ​កូនស្រី​ខ្ញុំ ហើយ​គាត់​ក៏​ជួន​កូន​ខ្ញុំ​មក​ទៀត​នៅ​ម៉ោង ១០ យប់​»​។​
​លោក អ៊ិន សុ​ភិន បញ្ជាក់​បន្ថែម​ទៀត​ថា «​ម៉ោង ១០ យប់  ខ្ញុំ​ក៏​ឃើញ ចំ​រុង នៅ​ជាមួយ​កូនស្រី និង​ជូន​ដា​លី​ស មក​ផ្ទះ​ទៀត ក៏​ផ្ទុះ​រឿង ខ្ញុំ​ក៏​ស្ទុះ​ទៅ​ដាល់ និង​ទាត់ ចំ​រុង ពីរ​បី​ជើង ហើយ​រឿង​នេះ​ក៏​មិន​ចប់​ដែរ ខ្ញុំ​នឹង​ធ្វើ​សង្គ្រាម​ជាមួយ ចំ​រុង ដល់​ទីបញ្ចប់​»៕
_MG_2030

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya