ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ស្លាប់

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ស្លាប់

​បាត់ដំបង ៖ រថយន្ត​កុងតឺន័រ ១​គ្រឿង បើកបរ​ពី​ទិស​ប៉ៃលិន​ទៅ​ភ្នំពេញ បាន​កិន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ទល់មុខ​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ស្ថិត​ក្នុងភូមិ​.​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

 

​នៅមុន​ពេល​កើតហេតុ​រថយន្ត​កុងតឺន័រ​១​គ្រឿង បាន​បើកបរ​ពី​ទិស​ខាងលិច​ទៅខាង​កើត ឆ្ពោះទៅ​ភ្នំពេញ ពេលមកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​ម៉ាក zoomer ជិះ​ម្នាក់ឯង​ក្នុងទិសដៅ​ច្រាសទិស​គ្នា គោលបំណង​ទៅផ្ទះ​គូ​ដណ្តឹង នៅ​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​អ្នកជិះ​ទំនង​ស្រវឹង បាន​រអិលដួល​ខ្លួនឯង ម៉ូតូ​ខ្ទាត​មក​កណ្តាល​ថ្នល់ ក៏ត្រូវ​រថយន្ត​នោះ​បុក​កិន បណ្តាល​ឲ្យ​ស្លាប់ រួច បើក​បន្ត​ទៅមុខ​គេចខ្លួនបាត់​។​

 
​បើតាម​គូ​ដណ្តឹង​ឈ្មោះ ជ្រឹង ស៊ី​ណាត អាយុ ២២​ឆ្នាំ មុខរបរ ជាងកាត់ដេរ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​គូ​ដណ្តឹង​មាន ឈ្មោះ សុខ បូរី ភេទ​ប្រុស​២១​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ រស់នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

 
​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក យកមក​តម្កល់ទុក​នៅ​វត្ត​ដំរី​ស ប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya