ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា និង​បំផ្លិចបំផ្លាញ​របស់​អ្នកដទៃ​

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា និង​បំផ្លិចបំផ្លាញ​របស់​អ្នកដទៃ​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។

​ជនល្មើស​ឈ្មោះ ឌួង សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរបរ មិន​ពិតប្រាកដ​។ ជនរងគ្រោះ​ឈ្មោះ តឹ​ប ចាន់​ណេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ រត់​ម៉ូតូឌុប ។​

 

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ កំពុង​លេង​គុប​វង់​ស៊ីលុយ​លើផ្លូវ នៅ​ចំណុច​កើត​​ហេតុ ស្រាប់តែ​ជនល្មើស​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ មាន​គ្នា​៣​នាក់​បាន​ស្រែកជេ ពួកក្រុម​ជនរងគ្រោះ​ថា ពួក​ហែ្អ​ង​​តែ​នៅ​លេង​ទៀត អា​ញ​នឹង​កាប់​ពួក​ហែ្អ​ង​ឲ្យ​ងាប់ រូ​ច​ក៏​ទៅ​បាត់​ប្រហែល​៣​នាទី​ក្រោយមក បាន​ជិះ​មក​ម្ដងទៀត រួច​ជេរ​ដដែល លុះ​វេលា​កើតហេតុ​ខាងលើ ជនល្មើស​បាន​ត្រលប់មក​ម្ដងទៀត រួមទាំង​កាន់​កាំបិត​ផ្កា​ក់នៅ​នឹង​ដៃ ដេញ​កាប់​ជនរងគ្រោះ​កំពុង​លេង​គុប​វង់ តែ​ត្រូវបាន​ជនរងគ្រោះ​រត់​រួច ក៏​បក​មក​កាប់​លើ​ម៉ូតូ​ជនរងគ្រោះ​ម៉ូតូ​ម៉ាក Smash Revo ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​1X-9635 វិញ បណ្តាល​ឲ្យ​ខូចខាត​មួយចំនួនធំ​។ ប្រហែលជា​៥​នាទី​ក្រោយមក ជនរងគ្រោះ​ស្មានថា ជនល្មើស​ទៅ​បាត់ ក៏​ត្រឡប់​មករក​ម៉ូតូ​ខ្លូន​វិញ ពេល​ត្រឡប់​មកដល់ ឃើញ​ជនល្មើស​ត្រឡប់មកវិញ​ដែរ ដោយមាន​កាន់​ដាវ​ក្នុង​ដៃ ហើយ​បាន​ស្រែកជេរ និង​ដេញ​កាប់​ជនរងគ្រោះ​ម្តងទៀត តែ​ត្រូវបាន​ជនរងគ្រោះ​រើស​ដុំថ្ម​គប់​ទៅលើ​ជនល្មើស​ចំក្បាល​បែក​ហូរឈាម ហើយ​ជនល្មើស​នៅតែ​បន្ត​ដេញ​កាប់​ជនរងគ្រោះ​។ ជនរងគ្រោះ​បាន​រត់​ចូលក្នុង​បន្ទប់​អ្នកជិតខាង​បិទទ្វារ ពេល​កាប់​ជនរងគ្រោះ​មិនបាន ក៏​បក​ទៅ​កាប់​លើ​ម៉ូតូ​ជនរងគ្រោះ​បន្ថែមទៀត​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លូន​ជនល្មើស រួមទាំង​វត្ថុតាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕c dg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya