ភ្នំពេញ៖ បុគ្គលិកសន្តិសុខក្រុមហ៊ុនយ៉ារ៉ូដា JRD ម្នាក់ដែលកំពុងបំពេញការងារយាមធនាគារភ្នំពេញពាណិជ្ជបានដាក់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់ពាក់កណ្តាលផ្លូវទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុគ្គលិកសន្តិសុខម្នាក់នេះមានអាការមិនស្រួលខ្លួន នៅតែបន្តការងាររបស់ខ្លួនតទៅទៀត ។
កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅមុខធនាគារភ្នំពេញពាណិជ្ជ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះបានបាត់បង់ជីវិតនៅម៉ោង៣រសៀលថ្ងៃដដែល ។
ជនរងគ្រោះឈ្មោះ ផូ សុខន ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ចឹង គឹមសាន អាយុ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕
» ព័ត៌មានជាតិ » សន្តិសុខក្រុមហ៊ុនយ៉ារ៉ូដាខ្យល់គស្លាប់