ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​អង្គរ​ហេ​រ៉ូ​ប្រមាណ​១០០​នាក់​លើកគ្នា​មក​តវ៉ា​នៅ​ក្រសួង​ការងារ

កម្មករ​រោងចក្រ​អង្គរ​ហេ​រ៉ូ​ប្រមាណ​១០០​នាក់​លើកគ្នា​មក​តវ៉ា​នៅ​ក្រសួង​ការងារ

​រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ អង្គរ​ហេ​រ៉ូ ដែលមាន​ទីតាំងនៅ​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​ជិត​១០០​នាក់​បាន​លើកគ្នា​មកកាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃទី​២៦ សីហា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១៥​ចំណុច​។​

 
​ការធ្វើ​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​សហព័ន្ធ​សហជីព​សិទ្ធិ​ប្រយោជន៍​កម្មករ ដែលមាន​លោក​នង សំណាង ជា​ប្រធាន និង​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​ដែលមាន​លោក​ឌិន សំអាត ជា​ប្រធាន​។​

 
​តាម​តំណាង​កម្មករ​បានឱ្យដឹង​ថា រោងចក្រ​កាត់ដេរ អង្គរ​ហេ​រ៉ូ បាន​ផ្ទុះ​ការតវ៉ា​តាំងពី​ថ្ងៃទី​២២ សីហា ២០១៥​មក ដោយ​កម្មករ​បាននាំគ្នា​តវ៉ា​នៅមុខ​រោងចក្រ ។ បន្ទាប់ពី​ការតវ៉ា​ពុំមាន​ដំណោះស្រាយ​កម្មករ​ក៏បាន​លើកគ្នា​យក​ញត្តិ​មក​ដា​ក់នៅ​ក្រសួង​ការងារ​ដើម្បី​ឱ្យជួយ​អន្តរាគមន៍​តែម្តង​៕gss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya