ភ្នំពេញ ៖ ចាប់មុខសញ្ញាចែកចាយថ្នាំញៀននេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវបេតុងក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះសូ ភ័ក្ត្រា ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅ ចំនុចចាប់ខ្លួន ។ អនុវត្តតាមការណែនាំរបស់លោកអធិការនគរបាលខណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍បានចុះល្បាតជាប្រចាំក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីការពារសន្តិសុខ ។ ពេលកំពុងចុះល្បាតក៍ជួប មុខសញ្ញាសង្ស័យអង្គុយនៅលើរបងថ្មក្បែផ្លូវ ។
ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីត្រួតពិនិត្យរកមិនឃើញថ្នាំញៀននោះឡើយ ដោយសារជនសង្ស័យបោះចោល ។ បន្ទាប់មកសមត្ថកិច្ច បានឃើញកញ្ចប់បារី៥៥៥ និងម៉ាស់មួយ ដែលជន សង្ស័យទម្លាក់ចោលក្បែកន្លែងអង្គុយ ។ ដោយមានការ សង្ស័យក៍រើសយកមកពិនិត្យស្រាប់តែឃើញថ្នាំញៀនចំនួន៥កញ្ចប់ ទើបឈានដល់ការ ឃាត់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុ តាងថ្នាំញៀន៥កញ្ចប់តូច បានបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់មុខសញ្ញាចែកចាយថ្នាំញៀន ម្នាក់ ដកហូតបាន៥កញ្ចប់