ភ្នំពេញ៖ នៅក្នុងហេតុ ការណ៍គ្រោះអគ្គិភ័យនេះ មិនបានរីករាលដាល ឆាបឆេះធំដុំអ្វី ឬបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិតមនុស្សណាម្នាក់ នោះទេ ប៉ុន្តែទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ក្នុង បន្ទប់ ត្រូវរងការខូចខាតស្ទើរទាំងស្រុង។
កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ១៤៨ ក្រុមទី៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បង្កឲ្យមាន ការភ័យឆោឡោ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ជាប់ផ្ទះកើត ហេតុ នោះ ព្រោះខ្លាចអណ្តាតភ្លើងឆាបឆេះ រាលដាលដល់ផ្ទះផ្សេងទៀត។
នៅក្នុងហេតុការណ៍នេះ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រចាំខណ្ឌមានជ័យ បានចេញ មកអន្តរាគមន៍ ប៉ុន្តែប្រើអស់តែ១មួយគ្រឿងតែប៉ុណ្ណោះ អណ្តាតភ្លើងក៏រលត់ទៅវិញភ្លាម៕