ខេត្តមណ្ឌលគិរី៖ក្មេងស្រីអាយុ12ឆ្នាំជនជាតិព្នងម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់រំលោភបានសំរេច គ្រាដែលក្មេងស្រីកំពុងស្ទូចត្រីនៅតាមអូរក្នុងព្រៃ ភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរីបន្ទាប់ពីរំលោភរួច ជនសង្ស័យធ្វើការគេចខ្លួនចូលព្រៃបាត់ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី24.08.2015វេលាម៉ោង02និង30នាទីរសៀល។លោកសូ សុវណ្ណស្នងការរងខេត្តបានប្រាប់ឲ្យដឹងនៅល្ងាច ថ្ងៃទី25.សីហា.2015នេះថា តាមពាក្យបណ្តឹងរបស់ក្មេង ស្រីរងគ្រោះឈ្មោះបឺស ណាក់ អាយុ12ឆ្នាំជនជាតិភ្នងរស់នៅភូមិកើតហេតុខាងលើឲ្យដឹងថា មុនពេលកើតហេតុរូបគេកំពុង ដើស្ទូចត្រីនៅតាមអូរក្នុងព្រៃក្បែរភូមិនៅវេលាម៉ោងប្រមាណជា02 .00នាទីរសៀលថ្ងៃទី24.08.2015បន្តិចក្រោយមកស្រា ប់តែក្មេងស្រីបានឃើញមនុស្សម្នាក់ដើរមករកនាងរួចបរុសរូបនោះក៍ធ្វើការចាប់អោបបីយកទៅក្បែរគម្ពោធព្រៃសំរាតសំពត់ អាវរួចធ្វើសកម្មភាពរំលោភលើរូបនាងរហូតបានសំរេច ដោយជននោះបានគំរាមសម្លាប់ដល់រូបនាង បើសិនជាក្មេងស្រីរង គ្រោះស្រែក ពេលធ្វើសកម្មភាពរំលោភរួចជនសង្ស័យនោះក៏បានដើរចូលក្នុងព្រៃបាត់ស្រម៉ោលតែម្តង។ក្មេងស្រីរងគ្រោះ បានរត់ទាំងអារម្ភភ័យតក់ស្លុតមកផ្ទះយកហេតុការនេះប្រាប់ឪពុកម្តាយ ដើម្បីធ្វើការប្តឹងប៉ុស្តិ៍នគរបាលទីនោះតែម្តងដើម្បី ជួយស្រាវជ្រាវរកជនសង្ស័យយកមកផ្តន់ទាទោសតាមច្បាប់។លោកស្នងការរងបានបន្តទៀតថា រហូតដល់ថ្ងៃនេះសមត្ថកិច្ច នគរបាលការិយាល័យជំនាញរបស់ខេត្តនិងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័នៅភូមិចក់ ចារឃុំស្រែឈូកស្រុកកែវសីមាជនសង្ស័មានឈ្មោះឡែម សានភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបកសិករទីលំនៅភូមិឃុំខាងលើបច្ចុប្បន្នជនសង្ស័ត្រូវបានបញ្ជួនមកកាន់ស្នងការដ្ឋាននគបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តតាមនិតិវិធី ៕ ឌឹម សឿន
» ព័ត៌មានជាតិ » បុរសចាប់កុមារីអាយុ១២ឆ្នាំ រំលោភពេលនាងកំពុងអង្គុយស្ទូចត្រីរកមុខឃើញហើយ