ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » តូចចិត្ត​នឹង​ជំងឺ​បេះដូង​រាំ​រ៉ៃ​ព្យាបាល​មិនជា យក​ក្រមា​ចង ក ធ្វើអត្តឃាត ខ្លួនឯង

តូចចិត្ត​នឹង​ជំងឺ​បេះដូង​រាំ​រ៉ៃ​ព្យាបាល​មិនជា យក​ក្រមា​ចង ក ធ្វើអត្តឃាត ខ្លួនឯង

​ភ្នំពេញ ៖ បុរស​ជា​កម្មករ រោងចក្រ​ម្នាក់ បាន​ដាច់ចិត្ត ធ្វើអត្តឃាត ដោយ​យក​ក្រមា ទៅ​ចង​នឹង​គ្រោង​ដែក ដំបូល​ផ្ទះជួល នៅ​ជា​ន់ទី​៤ កាលពី​វេលា​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​លោក​ប្រធាន​ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បាន​ឲ្យ​ដឹងថា បុរស​ខាងលើនេះ មានឈ្មោះ ដាំ យ៉ាន អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​តាវ​ង់ ឃុំ​បាន​កាង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​
​តាម​សម្តី​ប្អូនស្រី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា បងប្រុស​របស់ នាង​មានឈ្មោះ ដាំ យ៉ាន អាយុ​២៣​ឆ្នាំ ជា​កម្មករ រោងចក្រ GK ដែល​អ្នក​ទាំងពីរ បានមក​ធ្វើការ​នៅ​ភ្នំពេញ ក្នុង​រោងចក្រ​ខាងលើ ។ នាង​បាន​បញ្ជាក់ថា បងប្រុស របស់​នាង​មាន​ជំងឺ​បេះដូង​រាំ​រៃ ជាច្រើន​ឆ្នាំ​មកហើយ​។​
​នាង​បន្តថា បន្ទាប់ពី​រូបនាង មិនឃើញ​បងប្រុស​របស់ខ្លួន ទៅធ្វើ​ការ​ដូច​សព្វដង ។ លុះ​ពេល​ត្រឡប់​មកពី ធ្វើការ​វិញ ឃើញ​ទ្វារ​បន្ទប់​ខ្ទាស់​គន្លឹះ​ពី ក្នុង ក៏​ស្រែកហៅ ពី​ក្រៅ មួយសន្ទុះ​មិនឃើញ​ឆ្លើយតប ក៏​សម្រេច ចិត្ត​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​កាត់​សោ​ទ្វារ​ចូលទៅ ក្នុង​បន្ទប់​ក៏​ឃើញ ឈ្មោះ ដាំ យ៉ាន បាន​ចងក​សម្លាប់ខ្លួន​ក្នុង បន្ទប់ទឹក មិនដឹង​ស្លាប់​ពី ពេលណា​ឡើយ ។​
​តាម​ការពិនិត្យ​ជាក់ស្តែង​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ឈ្មោះ ដាំ យ៉ាន ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ។  សមត្ថកិច្ច បញ្ចប់​ការពិនិត្យ​កោសល្យវិច័យ​ចប់​វន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya