កំពង់ចាម ៖ នៅយប់ជ្រៅឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិអន្លង់អកលិច ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម មានករណីប្លន់មួយបានកើតឡើង ដែលជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ ធួន ស៊ីណាន់ ភេទស្រី អាយុ២៩ឆ្នាំ បណ្ដាលឲ្យរងរបួសខ្នងជាទម្ងន់ រួចបានចាក់សោទូ ក្នុងបន្ទប់យកខ្សែកមាស៥ជី និងខ្សែដៃមាស៣ជី ហើយជនសង្ស័យបានគេចខ្លួន។
ជនរងគ្រោះបានអះអាងថា ជនសង្ស័យឈ្មោះ ពេជ្រត្រូវជាសាច់ថ្លៃ។ ហើយជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ភ្នំពេញ៕