ខេត្តសៀមរាប៖ ហេតុកាណ៍កាច់សោកម៉ូតូធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិនេះ បានកើតឡើង កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នៅភូមិអង្គ្រង ឃុំ កន្ទ្រាំង ស្រុកបាសាទបាគង ខេត្តសៀមរាប ។
នៅរសៀលថ្ងៃទី២៥ ខែសីហា ថា ក្រោយពីមានករណីជនសង្ស័យបានធ្វើសកម្មភាពកាច់សោករម៉ូតូនៅមុខផ្ទះរបស់ជនគ្រោះភ្លាមៗក៏ត្រូវបានម្ចាស់ម៉ូតូស្រែកឆោឡោឡើងផ្អើលពេញភូមិ ក៏នាំគ្នាដេញតាម រួចរាយការមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។លោកបន្តថា ក្រោយពីមានពលរដ្ឋរាយការណ៍មកថា មានករណីចោរលួចម៉ូតូ លោកក៏បានឱ្យកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ រួចក៏ដេញស្ទាក់ប្រផាប់ប្រផីង ហើយបានបាញ់ទៅលើមួយគ្រាប់ដើម្បីគំរាម ទើបចាប់បានជនសង្ស័យភ្លាមៗផងដែរ ។
ជនសង្ស័យមាន ឈ្មោះ ចាន់ រី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំ នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើសកម្មភាពលួចកាច់ សោម៉ួតូម៉ាកស្គប់ពីពណ៌សមួយ គ្រឿងគ្មាន ស្លាកលេខ។ចំណែក ជនរងគ្រោះមានឈ្មោះ ឱម វ៉ាន់ជួយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលមានម៉ូតូម៉ាកស្គុបពី ពណ៌ស គ្មានស្លាកលេខ ទើបទិញបាន ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់អធិការនគរបាលស្រុកប្រាសាទបាគង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ នគរបាល ខេត្តសៀមរាបនៅម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕