ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា​មួយរូប ប៉ង​បាញ់សម្លាប់ លោក តូច ផន អធិការរង នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ

មន្ត្រី​យោធា​មួយរូប ប៉ង​បាញ់សម្លាប់ លោក តូច ផន អធិការរង នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ

ភ្នំពេញ ៖ មន្ត្រីនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយការណ៍​ឲ្យ ដឹង​នៅ​មុន​នេះ​បន្តិច​ថា នៅ​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៥​នេះ ២០១៥ នៅ​មុខ​វត្ត​វិហារ​ឃួន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​យោធា​មួយ​រូប​ឈ្មោះ សោម សុផាត អាយុ​៤០​ឆ្នាំ ជា​អតីតមន្ត្រី​យោធា នៅ​អង្គភាព​កងពល​តូ​ចលេ​ខ ង​៧០ ដោយ​បច្ចុប្បន្ន បាន​ប្តូរ​ទៅ​ផ្នែក​ទៅ​ផ្នែក គីមី​សាស្ត្រ បាន​ដក​កាំភ្លើងខ្លី ប្រភេទ K54 ពណ៌​ស បាន​បាញ់​សំដៅ​ប៉ង​សម្លាប់​មកលើ លោក តូច ផន អធិការរង នគរបាល​ខណ្ឌ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ចំនួន​១​គ្រាប់ ខណៈ​លោក​អធិការរង​បាន និង​កំពុង​ដឹកនាំ​កម្លាំង​ល្បាត ចាប់​ម៉ូតូ​អត់​ស្លាក​លេខ ត្រង់​កន្លែង ដែល​មន្ត្រី​យោធា​យាម ស្ថិតនៅ​មុខ​វត្ត​វិហារ​ឃួន​។​
​បច្ចុប្បន្ន​មន្ត្រី​យោធា ដែល​ប៉ង​បាញ់សម្លាប់ លោក​អធិការរង​នគរបាល​ខណ្ឌ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចាប់​ឃាត់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មន្ត្រី​យោធា​ដែល​ដក​កាំភ្លើង​បាញ់ប្រហារ មួយ​គ្រាប់​នេះ រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕11885392_420756484776114_8544986419101303662_n CH-00831 CH-00832

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya