ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » បញ្ជូន​មុខសញ្ញា​គ្រឿងញៀន​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​

បញ្ជូន​មុខសញ្ញា​គ្រឿងញៀន​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានបង្ហាញ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២៥ សីហា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

 
​ជនសង្ស័យ​ទី​១-​ឈ្មោះ​ព្រឹម កញ្ញា ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ នៅ​ភូមិ​នាង​កេ​ត ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ២-​ឈ្មោះ ម៉ែន សាវុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​លក់​ហ្គាស នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ៣-​ឈ្មោះ ពេជ្រ សំណាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ និង​៤-​ឈ្មោះ ឡុង ណាគ្រី អាយុ​២០​ឆ្នាំ ជា​កម្មករ នៅ​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ។

 


​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវបាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​២៣ សីហា ២០១៥ នៅ​ចំណុច​ខ្លោងទ្វារវត្ត​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដោយ​ដកហូត​បាន​វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​៩​កូន​ថង់ ដែកកេះ​២ ទូរស័ព្ទដៃ​២ បំពង់​បឺត​សម្រាប់​ជក់​ថ្នាំញៀន​៥​កំណាត់ និង​សម្បក​កូន​ថង់​បា្ល​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ៕xc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya