ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » នារី​ម្នាក់​ត្រូវ​ជន​មិន​​ស្គាល់មុខ​អា​រក​ប៉ូលិស​សន្និដ្ឋាន​ជា​អំពើ​ឃាតកម្ម​ ​

នារី​ម្នាក់​ត្រូវ​ជន​មិន​​ស្គាល់មុខ​អា​រក​ប៉ូលិស​សន្និដ្ឋាន​ជា​អំពើ​ឃាតកម្ម​ ​

ឧត្ដរមានជ័យ ៖  កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣ ។ សាកសព​នារី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ផ្លូវ​ចូល​ក្រុមហ៊ុន​ទំរីង រ៉ាប់​ប៊ើ ស្ថិតក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ សាកសព​នារី​រងគ្រោះ​ត្រូវ​ជនដៃដល់​អា​រក​ផ្ដាច់​ចេញពី​ខ្លួន រួច​យកទៅដាក់​ក្រោម​ចង្កេះ​ដែល​ករណីនេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​អំពើ​ឃាតកម្ម ព្រោះ​ក្រោយ​សម្លាប់​នារី​រងគ្រោះ​ឃាតក​មិនបាន​យក​ម៉ូតូ​នារី​រងគ្រោះ នោះទេ ។ នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ព្រិ​ម សា​វ៉ាន អាយុ​២១​ឆ្នាំ ។
​បើតាម​ការអះអាង​រប​ស់​សាច់ញាតិ​នារី រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​គេ​ទូរស័ព្ទ​ឱ្យទៅ​យកលុយ​ហើយក៏​បាត់​ប្រពន្ធ​រហូត​តែម្ដង ៕ ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya