រតនគិរីៈ ក្មេ ងស្រីជនជាតិ ចារ៉ាយ៣នាក់ ត្រូវជាបងប្អូនបង្កើត ទៅដកព្រលិត ក្នុងទំនប់ទឹកលង់ ទឹកស្លាប់ម្នាក់ កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ត្រង់ចំណុច ទំនប់ទឹកចាស់ មានចំងាយឃ្លាត ពីផ្ទះជនរងគ្រោះ ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កូនស្រីទាំង៣នាក់ នេះតែងតែទៅដកព្រលិត ជាញឹកញាប់ណាស់ លុះដល់ថ្ងៃកើតហេតុ ពួកគេទៅដកព្រលិត ដូចសព្វដងស្រាប់តែកូនស្រី ច្បង បានលង់ទឹកស្លាប់តែម្តង។ អាណាព្យាបាលក្មេង ជនរងគ្រោះបានបញ្ជាក់ថា នៅពេលកូនស្រីច្បង លង់ទឹក ស្លាប់នោះ ពួកគាត់មិនដឹងទេ បន្តិចក្រោយមកកូនស្រី របស់គាត់ពីរនាក់រត់មកប្រាប់ ស្រាប់តែពួកគាត់ រត់ទៅមើលឃើញកូនស្រីច្បងលង់ទឹកស្លាប់ទៅហើយ។
សពក្មេងស្រីរងគ្រោះនេះមានឈ្មោះសល់ ឡុង មុខរបរសិស្ស បន្ទាប់ ពីធ្វើការត្រួតពិនិត្យឃើញថា ក្មេងស្រីរងគ្រោះនេះពិតជាលង់ទឹកស្លាប់មែន ពុំមានករណីឃាតកម្មនោះទេ៕