ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤ ខែ​សីហា ​

ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤ ខែ​សីហា ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​៦​នាក់ បាន​ស្លាប់ ១៦​នាក់​រងរបួស​ធ្ងន់ និង​៨​នាក់​ផ្សេង​ទៀត រង​របួសស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​១៣​លើក (​យប់​៥​លើក​) នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ ម្សិលមិញ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង កង់​១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៧​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​២​លើក បត់​គ្រោះថ្នាក់​១​លើក មិន​គោរព​សិទ្ធិ​១​លើក និង​កត្តា​យានយន្ត​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២២​នាក់ (​យប់​៩​នាក់​)​។​
​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ម្សិលមិញ​នេះ នគរបាល​ចរាចរណ៍​បានធ្វើការ ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៦៥៤​គ្រឿង (​រថយន្ត​ធំ​១៩៥​គ្រឿង​) ស្មើនឹង​៦៨៤​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៤២៩​គ្រឿង ស្មើនឹង​៤៣៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២២៥​គ្រឿង ស្មើនឹង​២៤៨​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១០៥៩​គ្រឿង​៕
v_0128

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya