ត្បូងឃ្មុំ៖ កាលពីរសៀលថ្ងៃទី២៤សីហា២០១៥នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។
ដោយមានការឯកភាពពីលោកហៀង សុភ័ក្ត្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមេមត់បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ថ្នាំញៀនចំនួន៥៥កញ្ចប់ ម៉ូតូចំនួន៦គ្រឿងរថយន្ត១គ្រឿងអាវុធខ្លី១ដើមនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនចំនួន៥នាក់នៅក្នុងផ្ទះសំណាក់យីហោហេងសុខមនោរម្យនៅភូមិម៉ាស៊ីនទឹកឃុំមេមត់ស្រុកមេមត់កាលពីយប់ថ្ងៃទី២៣សីហានេះសមត្ថកិច្ចសម្រេចបិទអាជីវកម្មផ្ទះសំណាក់មួយរយៈសិននឹងក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះយានបូរ៉ាភេទប្រុសអាយុ៣៥ឆ្នាំដកហូតបានថ្នាំញៀនចំនួន៣១កញ្ចប់រថយន្ត១គ្រឿងអាវុធខ្លី១ដើមនិងបន្តឆែកឆេរលំនៅឋានឈ្មោះយានបូរ៉ានៅភូមិមេមត់ថ្មីឃុំមេមត់សមត្ថកិច្ចបានប្រទះឃើញឈើប្រណិតមានក្រញូងធ្នង់និងនាងនួនចំនួន៥១៨កំណាត់ហើយរឹបអូសយកទៅរក្សាទុកនៅសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ៕