បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅវេលា ម៉ោង២និង៥០នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ បានបង្ក្រាបទីតាំង ហ្គេមអនឡាញ ចំនួន២កន្លែង ស្ថិតនៅមណ្ឌល ទី៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនក្មេងៗមិន ទាន់គ្រប់អាយុចំនួន១៥នាក់ ព្រមទាំងដក ហូតកុំព្យូទ័រចំនួន១៦ គ្រឿង។
ម្ចាស់ទីតាំងហ្គេម អនឡាញទាំងពីរ កន្លែងខាងលើនេះឈ្មោះ ពេជ្រ សារិន អាយុ៥៩ឆ្នាំ ។
ក្រោយពីទទួលបានព័ត៌មានរបស់ប្រជាពល រដ្ឋពីការបើកហ្គេម អនឡាញនៅក្រុងប៉ោយ ប៉ែត ហើយមួយថ្ងៃៗមានក្មេងៗចូលលេង ជាប្រចាំនោះ លោកបានសុំគោល ការណ៍ពី លោកឧត្ដមសេនីយ៍ស្នងការចុះមកបង្ក្រាប និងឈានទៅដល់ការបិទទីតាំងតែម្ដង ។
សម្រាប់ក្មេងៗទាំង១៥នាក់ ត្រូវបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំធ្វើកិច្ច សន្យាហៅអាណា ព្យាបាលមកធានាត្រឡប់យកទៅវិញ ៕