ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ក្មេងប្រុស២នាក់ម្នាក់អាយុ១៥ឆ្នាំ ម្នាក់ទៀតអាយុ១៧ឆ្នាំបានចែវទូកលេងនៅទឹកស្រះបណ្ដាលឲ្យក្រឡាប់ ទូកលង់ទឹកស្លាប់ម្នាក់ និងឈ្លក់ទឹកសន្លប់ម្នាក់។ នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចបានចុះទៅពិនិត្យ និងរាវរកសព កន្លែងកើតហេតុដែរ តែរកសពមិនឃើញឡើយ។ លុះនៅម៉ោង១រសៀលថ្ងៃដដែលនេះទើបប្រទះឃើញសពជនរងគ្រោះតែម្ដង។
ជនរងគ្រោះដែលលង់ទឹកស្លាប់នោះមានឈ្មោះ កែវ សិរីរឹទ្ធ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ជាសិស្សរៀនថ្នាក់ទី១០នៃវិទ្យាល័យសន្ធរម៉ុក និងម្នាក់ទៀត ដែលលង់ទឹកឈ្លក់សន្លប់នោះ ឈ្មោះសេង អាយុ១៧ឆ្នាំ៕
» ព័ត៌មានជាតិ » ចែវទូកបណ្តាលឲ្យ ក្រឡាប់ស្លាប់ម្នាក់ ឈ្លក់ទឹកសន្លប់ម្នាក់