ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ចងក​សម្លាប់​ខ្លួន​

ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ចងក​សម្លាប់​ខ្លួន​

​ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​នៅ​ដើម​ស្វាយចន្ទី​ក្បែរ​មាត់ជ្រោះ​ខាងកើត​ផ្សារ​ក្រុង​បាន​លុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។

 

​ជនរងគ្រោះ​មានឈ្មោះ ឆែម សុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កម្មករសំណង់ មក​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មាន​ស្រុកកំណើត​ភូមិ​ស្ទឹងតូច ឃុំ​ម​លាភ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍​សាត ។​

 

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនរងគ្រោះ​ស្លាប់​ប្រហែល​ម៉ោង​៣​ទៅ​៤​ទាបភ្លឺ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​ចងក​នៅ​ចំការ​ស្វាយចន្ទី​មាត់ជ្រោះ​ខាងកើត​ផ្សារ​បាន​លុង​ចំងាយ​ប្រហែលជា​៣០០​ម៉ែត្រ សាកសព​ដែល​ចងក​នោះ​មាន​កំពស់​៥​ម៉ែត្រ ពី​ដី ដោយ​យក​ក្រ​ម៉ា​ពណ៌​ឆ្នូត​ស លាយ​ខៀវ ។​

 

​បើតាម​ប្រភព​ពត៌មាន​ពី​សាច់ញាតិ​នៃ​សព​បានអោយដឹងថា គាត់​បាន​ជួល​ផ្ទះ​នៅ​ម្នាក់ឯង​ធ្វើ​ជាងសំណង់ ដោយ​ប្រពន្ធ​គាត់​រស់នៅ​ស្រុកកំណើត មូលហេតុ​ចងក​សាច់ញាតិ​មិនបាន​ដឹង​រឿង​ច្បាស់លាស់​នោះទេ ហើយក៏​គ្មាន​រឿង​អ្វី​កើតឡើង​នៅក្នុង​គ្រួសារ​នោះដែរ មិនដឹង​ជា​គាត់​តូចចិត្ត​រឿង​អ្វី​ឡើយ សាច់ញាតិ​នៃ​សព​បាន​បញ្ជាក់ទៀតថា នៅ​ចន្លោះ​ប្រហែលជា​ម៉ោង​២​យប់ ចុច​ទូរស័ព្ទ​នៅ​ចូល​បាន​និយាយ​គ្នា​ជាមួយ​គាត់ ហើយ​សួរសុខទុក្ខ​ជាមួយ​គាត់​រួច​ក៏​បិទ​ទូរស័ព្ទ ទើប​មានការ​ភ្ញាក់ផ្អើល​នៅពេល​ព្រឹក​កើតហេតុ​តែម្តង ។​
​ក្រោយ​ពេលធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ឲ្យ​ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕asd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya