ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ និង​ថ្នាំ​៩​កញ្ចប់

បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ និង​ថ្នាំ​៩​កញ្ចប់

​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ​បន្ទាយមានជ័យ ធ្វើការ​បង្ក្រាប​ជាក់ ស្ដែង មុខសញ្ញា​ជួញដូរ​និង ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ព្រមទាំង ថ្នាំ​៩​កញ្ចប់​និង ឧបករណ៍​សម្រាប់​ជក់​មួយចំនួនទៀត​កាលពី​វេលា​ម៉ោង ៧​និង​៣៥ នាទី​យប់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅមុខ ខ្លោងទ្វារ​វត្ដ​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។​

 

​ជនសង្ស័យ​ទាំង​៤ នាក់​រួមមាន​ទី​១ ឈ្មោះ​ព្រឹម កញ្ញា ហៅ​ជ្រូក អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី ក្រោក ស្រុក មង្គលបុរី ខេត្ដ​បន្ទាយមានជ័យ ទី​២​ឈ្មោះ ម៉ែន សាវុន អាយុ​១៦​ឆ្នាំ មុខរបរ​លក់​ហ្គាស រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ទី​៣ ឈ្មោះ​ពេជ្រ សំណាម ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នកប្រើប្រាស់ រស់នៅ​ភូមិ​ផ្សារ​តូច សង្កាត់ កំពង់ស្វាយ ក្រុង សិរិ​សោភ័ណ និង​ទី​៤ ឈ្មោះ ឡុង ណាគ្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្ម​កររ​ស់ នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល បុរី ។​

 
​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​យកទៅ​សួរនាំ​នៅ​ការិយាល័យ​ប្រឆាំង គ្រឿងញៀន ដើម្បី​បន្ដ​ការ​សួរ​និង​ឃុំខ្លួន​ជា បណ្ដោះអាសន្ន កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​៕gxss gsg gssg xg vsf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya