ពោធិ៍សាត់ ៖ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
គ្រាន់តែមានជម្លោះជាមួយឪពុកបន្តិចបន្តួចសោះ កូនចិញ្ចឹមបានយកពូថៅទៅអារ.ក ចាក់ពោះ កាប់ទ្រូង និងកាប់ក្បាលឪពុកចិញ្ចឹមរបស់ខ្លួនយ៉ាងព្រៃផ្សៃបណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម។
ជនរងគ្រោះជាឪពុកចិញ្ចឹមមានឈ្មោះហាក់ ហ៊ាន អាយុ៧៤ឆ្នាំ។ ចំណែកកូនចិញ្ចឹមមានឈ្មោះត្រឹង បុរី អាយុ២២ឆ្នាំ។ អ្នកទាំងពីររស់នៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុជនល្មើស និងឪពុកចិញ្ចឹម ដែលរស់នៅជាមួយគ្នាបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយភ្លាមនោះកូនចិញ្ចឹមដែលមានចិត្តសាហាវនោះបានយកពូថៅទៅអារ.ក កាប់លិង្គ កាប់ដើមទ្រូង២កន្លែង ចាក់ពោះ និងកាប់ក្បាលឪពុកយ៉ាងព្រៃផ្សៃបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម តែម្ដង។ ក្រោយពេលកើតហេតុ ជនល្មើសបានគេចខ្លួនបាត់ ហើយគិតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហានេះ ជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ៕