ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

(​ភ្នំពេញ​) ៖ នៅវេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥  កំលាំង​ល្បាត​របស់ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ពី បទ​លួច​ម៉តូ ប្រព្រឹត្ត​នៅ​ចំហៀង​ផ្ទះ​ជួល​លេខ ១៥ ផ្លូវ​លេខ​២៧១​ស្ទួន ក្រុមទី​៤ ភូមិ​២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ ។​
ជនសង្ស័យ មានឈ្មោះ ណាន់ សុផាន់​ណា ហៅ ផាន់​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ក្នុង​វត្ត​កោះ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ ហា​ន់ សុជាតិ ហៅ ម៉េង ស្នាក់នៅ ផ្ទះជួល​លេខ ១៥ ផ្លូវ​លេខ​២៧១ ស្ទួន ក្រុមទី​៤ ភូមិ​២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​
មុនពេល​កើតហេតុ ជនរងគ្រោះ​បាន អូស​ម៉ូតូ​ម៉ាក Honda C100  ពណ៌​ខៀវចាស់ ពាក់​ស្លាក លេខ ឆ​-7377​ភ​.​ព​1 របស់​ខ្លួន​ទុក​នៅ​ចំហៀង​ផ្ទះ​ដោយ​ពុំ​បាន​ចាក់ សោ​រក​ទេ រហូតដល់​ម៉ោង​ប្រហែល​០៨​យប់​ថ្ងៃ​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី 2010 ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-2374 មក​ឈប់​, ជនសង្ស័យ​០១​នាក់​បាន​ចុះ ពីលើ​ម៉ូតូ​ទៅធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជនរងគ្រោះ ចំណែក​ជនសង្ស័យ​០២​នាក់​ទៀត បាន អង្គុយចាំ​លើ​ម៉ូតូ ពេល​អូស​ចេញ​បាន​បន្តិច ស្រាប់តែ​ជន​រងគ្រោះ​ទាន់ បាន​ស្រែក​ចោរៗ ភ្លាម​នោះ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​ចោល ហើយ​រត់ឡើង​ជិះ​ម៉ូតូ​ជា​មួយ​បក្ស ពួក ដើម្បី​គេចខ្លួន ក៏​បាន​បុក​នឹង​គំនរ​សំរាម បណ្តាលឱ្យ​ដួល​ម៉ូតូ ភ្លាម​នោះ​កំលាំង​ល្បាត របស់​នគរបាល​ប៉ុស្តិ៍​បឹង​សាឡាង បាន​អន្តរាគ មន៍​ឃាត់ខ្លួន​បាន​០១​នាក់​ឈ្មោះ ណាន់ សុផាន់​ណា ហៅ ផាន់​ណា និង​ចាប់យក​វត្ថុ តាង​បាន​ជាក់ស្តែង ចំណែក​ជនសង្ស័យ​០២ នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ៕24-08-201555041

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya