ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ​ម៉ូតូ​​បុក​អ្នក​ថ្មើរជើង បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់

​ម៉ូតូ​​បុក​អ្នក​ថ្មើរជើង បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់

ខេត្តកណ្តាលៈ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង ​ដើរ​ឆ្លងផ្លូវ​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​យ៉ាង​ធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ ចាត់ការ​តាម​ច្បាប់​ ។​ ​ កាលពី​វេលា​ម៉ោង​១៨​ និង​ ១០​នាទី​ ថ្ងៃអាទិត្យ​ ទី​២១៣​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុងភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ រស់​ សុខ​ឃឿ​ន​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃើ​កើតហេតុ​បាន​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាង​ ធ្ងន់​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ក្នុង​ រាជធានី​ភ្នំពេញ​ ។​

​ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CQ-7610​ ឈ្មោះ​ ប៊ុត​ ចាន់​ធី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ (​រង​របួសស្រាល​)​ មាន​ទីលំនៅ​ក្នុងភូមិ​៣​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ ។​ ​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ បើកបរ​ដោត​បុរស​ម្នាក់​បោះពួយ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​បើក​ដល់​ចំណុច​បាន​ឡើង​វ៉ា​រថយន្ត​នៅ​ខាង​មុខ​ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ ​ពី​កើត​ទៅ​លិច​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​លើ​ផ្លូវ​រង​របួស​យ៉ាង​ធ្ងន់​រហូត​ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ​ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ ជំនះ​ក្រុង​តា​ខ្មៅ​ តែ​ដោយសារ​ស្ថានភាព​ធ្ងន់​ពេក​ក្រុម​គ្រូពេទ្យ​ ក៏​បាន​បញ្ជូន​ប​ជន​រង​គ្រោះ​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្នុង​ រាជធានី​ភ្នំពេញ​ ៕kanal kanal-1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya