ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ វាយ​សមត្ថកិច្ច​សមត្ថ​កិច្ច​ខណ្ឌ​៧​មករា​

ស្ត្រី​ម្នាក់ វាយ​សមត្ថកិច្ច​សមត្ថ​កិច្ច​ខណ្ឌ​៧​មករា​

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា បាន​មក​ការពារ​នៅ​មណ្ឌល​ប្រលង​នៃ​វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង ភោជនីយដ្ឋាន មេគង្គ​(​ការ​រ៉ា​អូ​ខេ អាយ​វែន​) បាន​វាយ​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ដែល​ប្រចាំ​នៅ​គោលដៅ​ផ្លូវ​១៦៤ កែង​ផ្លូវ​១៦៩ បណ្ដាលអោយ​រងរបួស​ស្រាល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​១២ នាទី​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​មុនពេល​កើតហេតុ គាត់​កំពុង​ឈរ​ការពារ នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ​បាក់​ទូក ខណៈនោះ​មាន​ស្ត្រី​ម្នាក់​បើករថយន្ត ម៉ាក់​ford ១​គ្រឿង​ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ​២AE-០១១៩ មករក​ចត​កន្លែង​សមត្ថកិច្ច​ហាម​ចត ព្រោះ ថ្ងៃនេះ​ជា​ថ្ងៃ​សិស្ស​ប្រលង ហើយ​ទុក​កន្លែង​ដើម្បី​អោយ​កម្លាំង​សមត្ថកិច្ច​ប្រចាំ​គោលដៅ បន្ទាប់​មក​ស្ត្រី​ម្នាក់​នោះ​ខឹង​សមត្ថកិច្ច​ដែល​ហាម​មិន​អោយ​គាត់​ចត​យ៉ាងខ្លាំង បាន​បើកទ្វារ​រថយន្ត​ចុះមក ជេរ​ប្រមាណ និង​វាយ​កម្លាំង​សមត្ថកិច្ច​បណ្ដាលអោយរ​ង​របួសស្រាល​លើ​ផ្ទៃមុខ​៕
11887966_420200911498338_106098302173857161_n 11889415_420200938165002_4026699720687399992_n 11900069_420200948165001_1968466732437869617_n11887966_420200911498338_106098302173857161_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya