ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្រវឹងស្រា​បើករថយន្ត Rx 300 បុក​របាំង ចែក​ទ្រូងផ្លូវ​បាក់​៣​កំណាត់​

ស្រវឹងស្រា​បើករថយន្ត Rx 300 បុក​របាំង ចែក​ទ្រូងផ្លូវ​បាក់​៣​កំណាត់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត Luxus ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ជ្រុល​ទៅបុក​របាំង​ចែក​ទ្រូងផ្លូវ បាក់​អស់ ៣​កំណាត់ នៅតាម​បណ្តោយ​ផ្លូវ​១៦៩ ជិត​កន្លែង​កម្សាន្ត​ណា​ជី​ង ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥​។​

 

​មុនពេល​កើតហេតុ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ស្រវឹង​ជោក ជាំ​នោះ បាន​បើករថយន្ត Luxus Rx 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 20-3767 ចេញពី​ផ្លូវ​កម្ពុជា​ក្រោម បត់ មក​ផ្លូវ​១៦៩ ជិត​កន្លែង​កម្សាន្ត​ណាន​ជី​ង ដោយ​សារជាតិ​អាល់កុល​ពេញ​ប្រាណ មិនអាច​គ្រប់គ្រង​ស្មារតី​បាន ក៏ ជ្រុល​ចង្កូតរថយន្ត​ទៅបុក​ក្បាល​ថ្ម​បាក់ ៣​កង់​។​

 
​ក្រោយ​បើករថយន្ត​បុក​របាំង​ចែក​ទ្រូងផ្លូវ រថយន្ត​បាន​ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ រីឯ​អ្នកបើកបរ​រថយន្ត ក៏បាន​បើកទ្វារ​រត់ គេចខ្លួនបាត់​តែម្តង​។ លុះ​បន្តិចក្រោយមក​រថយន្ត​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះមក​ស្ទួ​ច​រថយន្ត ដែល​រង​ការ ខូចខាត​យ៉ាងដំណំ​នោះ យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​៕gs sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya