ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​១០​កញ្ចប់​តូច​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​១០​កញ្ចប់​តូច​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​លើផ្លូវ​លំ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខណៈ​ជនសង្ស័យ​រូបនេះ​កំពុង​ជិះ​ម៉ូតូ​ចែកចាយ​ថ្នាំញៀន ។​

 

​ជនសង្ស័យ មានឈ្មោះ​អាន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ និង​ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ រួមមាន ក្រាម​ពណ៌​ស​(​ថ្នាំញៀន​)​ចំនួន​១០​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន​៣(​ណូគា​១ សាំ​ស៊ុ​ង​កាឡាក់ស៊ី​ណូ​ត​១ ស៊ី​ង​តិច​១) បារី​៥​កញ្ចប់ លុយ​ខ្មែរ​២.៧០០​រៀល ។​

 

​ក្រោយពេល​សមត្ថកិច្ច​ឆែកឆេ​នៅ​កន្លែងកើតហេតុ​រួច ក៏​យកមក​សួ​នាំនៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាមច្បាប់ ៕k

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya