ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ក្មេង​ទំនើង​ពីរ​ក្រុម​ចេញពី​ក្លិប​ផឹកស៊ី​រួច​វ៉ៃ​គ្នា​​នៅតាម​ផ្លូវ​ត្រូវ​សមត្ថកិច្ច​​ចុះ​អន្តរាគមន៍​​ចាប់​ឃាត់ខ្លួន​ ​

ក្មេង​ទំនើង​ពីរ​ក្រុម​ចេញពី​ក្លិប​ផឹកស៊ី​រួច​វ៉ៃ​គ្នា​​នៅតាម​ផ្លូវ​ត្រូវ​សមត្ថកិច្ច​​ចុះ​អន្តរាគមន៍​​ចាប់​ឃាត់ខ្លួន​ ​

ភ្នំពេញ​៖ យុវជន​ទំនើង​ពី​ក្រុម បាន​ឈ្លោះ​គ្នា បង្ក​ជា​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នឹង​សមត្ថកិច្ច​ខណៈដែល​ពួកគេ​ចេញពី​ផឹកស៊ី​ស្រវឹង​ហើយ រករឿង គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​កើតជា​ជម្លោះ​រហូត​ឈានដល់​ការ​ប្រទូស្ត​រាយ​គ្នា នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នៅ​ទល់មុខ ស្ថាន​នី​យ៏​ប្រែង Telaolympic​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៣​។​
​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះមក​អន្តរាគមន៍​បាន​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​ខាងលើនេះ​ថា​មុខ​ពេល​កើតហេតុ ដំបូង គឺ​គេ​ឃើញ​ក្មេងស្ទាវ​ពី​ក្រុម បាន​ចូល​មកពី​ផឹកស៊ី​នៅក្នុង​ក្លឹប​យីហោ (​ហាយ​ក្លិប​)​លុះដល់​ពេលចេញ​មកវិញ ហើយក៏​ទៅរក​រឿង​ជាមួយ​ក្មេងស្ទាវ​មួយក្រុម​ទៀត ជាហេតុ​ធ្វើ​ឲ្យ​មានកា​ប្រើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​។​ប៉ុន្តែ​នៅពេល​កើត​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ហើយក៏​ធ្វើកា​ឃាត់ខ្លួន​ជន​ទំនើង​ទាំងអស់​យកទៅ​ប៉ុស្តិ៍នគរបាល​វាលវង់​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ជាតិ​តា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya