ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ពាក់ព័ន្ធ​ករណី រំលោភ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ពាក់ព័ន្ធ​ករណី រំលោភ ​

កំពត​៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ បាន​ចុះ​ឃាត់ខ្លួន​បុរស​ជនជាតិ អង់គ្លេស​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស ដោយ​ប្រើ​ហង្សា រំលោភ​សម្រេច ១​លើក​។    ស្ត្រី​រងគ្រោះ​ឈ្មោះ​PATRICK KATIE CITIZEN អាយុ​២២​ឆ្នាំ ជនជាតិ​អង់គ្លេស​។ ចំណែក​ជនសង្ស័យ ឈ្មោះ​និច កូ​ឡា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ផ្ទះសំណាក់​បឹង​កា​ឡូ អាកា​ឌៀ ក៏​ជា​ជនជាតិ​អង់គ្លេស​ដែរ ។ មន្ត្រី​នគរបាល​ដដែល បន្តថា​ស្ត្រី​រងគ្រោះ​មក​ធ្វើ​ទេសចរណ៍​ក្នុង​ខេត្ត​កំពត ទើប​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ រីឯ​ជនសង្ស័យ​ចូល​មក​ធ្វើការ​នៅ​បឹង​កា​ឡូ អាកា​ឌៀ រយៈពេល​៦​ខែ​ហើយ​។    យោងតាម​ចម្លើយ​របស់​ជនរងគ្រោះ  បាន​ប្រាប់ថា កាលពី​ម៉ោង​២៣​ជិត​កណ្តាល​អាធ្រា​ត្រ ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួន ដោយ​ប្រើ​ហឹង្សា​ផង សម្រេច​១​លើក នៅក្នុង​បរិវេណ​បឹង​កា​ឡូ​ខាងលើ ចំណុច​មាត់​ព្រែក ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ក្នុងខណៈ​ស៊ីផឹក​លេង​សប្បាយ​ជួបជុំ​មិត្តភក្តិ ជា​ជនជាតិ​បរទេស​ដូចគ្នា ប្រមាណ​២០​នាក់ ហើយ​ខ្លួន​ជា​ជនរងគ្រោះ បាន​ដើរចេញ​ពី​កន្លែង​ស៊ីផឹក​មួយសន្ទុះ​នោះ ដល់​កន្លែង​ស្ងាត់​ឈ្លាត​ឱកាស ជនសង្ស័យ​បាន​ប្រព្រឹត្ត​ចាប់បង្ខំ​រំលោភ​សេ​ពស​ន្ទ​វៈ រ​ហូរ​បាន​សម្រេច​បែប​នេះ​តែម្តង​។ ក្រោយពី​រំលោភ​រួចហើយ ជនរងគ្រោះ បាន​ដើរ​ចូល​មក​កន្លែង​ផឹកស្រា​វិញ ដោយ​ឃើញ​ស​ភាពភ័យខ្លាច និង​ដៃ​ញ័រ ផង​នោះ ដូច្នេះ​មិត្តភក្តិ​ស្រី​ក៏​សួរនាំ ប៉​ន្តែ​ជនរងគ្រោះ​មិន​បាន​ឆ្លើយតប​វិញ​ទេ ដោយ​គិតតែ​ពី​យំ បន្ទាប់មក​ខ្លួន​ជា​ជនរងគ្រោះ បាន​បបួល​មិត្តភក្តិ​ស្រី ២​នាក់​ទៀត​ឲ្យ​ជូន​មក​មន្ទីរពេទ្យ​”​ស៊ុន យ៉ា​ឃៀ​ល​” នៅ​ជិត​ផ្លូវបំបែក​ឡើង​ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ដើម្បី​ព្យាបាល​របួស​លើ​ខ្លួន​ប្រាណ​។ កម្លាំង​សមត្ថកិច្ច​ជំនាញ ដឹកនាំ​ដោយ​លោក ឧត្តម សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​យកចិត្តទុកដាក់ ដុតដៃ​ដុតជើង បន្ត​ចុះ​ធ្វើការ​សាកសួរ​ទៅ​លើ ស្ត្រី​ជនរងគ្រោះ និង​សាក្សី​ក្នុង​មន្ទីរពេទ្យ​ខាងលើ រហូតដល់​ម៉ោង​៩​យប់ ថ្ងៃទី​២២ ខែ​សីហា យប់មិញ​នេះ ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនរងគ្រោះ​៕MrMSP-0899 MrMSP-0900

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya