ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ៖ មាន​មោទនភាព​ចំពោះ​ការដឹកនាំ​ប្រទេស​រយៈពេល​៣០​ឆ្នាំ​ ​

សម្តេច​តេជោ ៖ មាន​មោទនភាព​ចំពោះ​ការដឹកនាំ​ប្រទេស​រយៈពេល​៣០​ឆ្នាំ​ ​

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ចង់​បង្រៀន​ប្រធានាធិបតី​អាម៉េរិក លោក បា​រ៉ាក់ អូ​បា​ម៉ា និង​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា លោក វីលៀម ថូត រួម​និង​នាយករដ្ឋមន្ត្រី​ប្រទេស​ផ្សេងទៀត ពី​របៀប​ដឹកនាំ​ប្រទេស​ដើម្បី​ឈាន​ទៅ​ដល់​ការ «​រ​ផ្លាស់ប្ដូរ​»​។ សម្តេច​តេជោ បានបញ្ជាក់​ថា «​បើ​ខ្ញុំ​មិន​យល់ដឹង​ពី​ការផ្លាស់ប្ដូរ តើ​ខ្ញុំ​អាចមាន​លទ្ធភាព​ឋិត​ក្នុង​អំណាច​រយៈពេល​ជាង ៣០​ឆ្នាំ​ទេ​ឫ​?»​។​
​ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​រៀបចំ ដោយ​សមាគម​អ្នកឧកញ៉ា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា ។​
​សម្តេច​បាន​បញ្ជាក់​ផងដែរ​ថា ប្រសាសន៍​បង្ហាញ​ពី​ការចង់​បង្រៀន​ពី​របៀប​ដឹកនាំ «​ផ្លាស់ប្តូរ​» នេះ ក៏​ត្រូវបាន​សម្តេច​លើកឡើង​នៅ​ចំពោះមុខ លោក វិលៀម ថូត ពេល​ចូល​ជម្រាបលា​សម្តេច​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​
​សម្តេច​តេជោ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅពេល​និយាយ​ជាមួយ​គាត់​។ គាត់​និយាយ​យ៉ាងច្រើន​ពី​អ្វី​ដែល​ហៅថា ការផ្លាស់ប្ដូរ​។ ខ្ញុំ​ក៏​បាន​និយាយ​ទៅកាន់​គាត់​ថា តើ​អ្នក​ភ្លេច​ទេ​ឫ​? អ្នក​កំពុង​និយាយ​ជាមួយ​អ្នក​ណា​? ឯកឧត្តម​កំពុងនិយាយ​ជាមួយ​អ្នក​ណា​? ឯកឧត្តម​ពិត​ជា​និយាយ​ជាមួយ​សាស្ត្រ​ចារ្យ​ម្នាក់ ដែល​អាច​បង្រៀន​ឯកឧត្តម ! ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ! ឬ នាយករដ្ឋមន្ត្រី​ប្រទេស​ផ្សេង​លើ​បញ្ហា​ការផ្លាស់ប្ដូរ​។ បើ​ខ្ញុំ​មិន​យល់ដឹង​ពី​ការផ្លាស់ប្ដូរ តើ​ខ្ញុំ​អាចមាន​លទ្ធភាព​ឋិត​ក្នុង​អំណាច​រយៈពេល​ជាង ៣០​ឆ្នាំ​ទេ​ឫ​?»​។​
​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី រូប​សម្ដេច​កំពុង​តែ​ធុញទ្រាន់​ចំពោះ​ការ​ទូន្មាន របស់​ប្រទេស​ខ្លះ​មក​លើ​កម្ពុជា​។ សម្ដេច​ក៏​បាន​រិះគន់​អាម៉េរិក​នៅ​ចំពោះមុខ លោក វិលៀម ថូត ថា ដោយសារ​តែ​អាម៉េរិក មិន​អាច​គ្រប់គ្រង​បាន​នូវ ការផ្លាស់ប្ដូរ​ក្នុង​ប្រទេស​មួយចំនួន​ដូចជា​៖ លី​ប៊ី ស៊ី​រី អ៊ីរ៉ាក់ និង អា​ហ្វ​ហ្គានី​ស្ថាន ទើប​នាំឲ្យ​កើត​មាន​ក្រុម​ឧទ្ទាម រដ្ឋ​ឥស្លាម​ជី​ហាត​(ISS) ។​
​ចំពោះ​ការផ្លាស់ប្ដូរ​របស់​កម្ពុ​ជា ដែល​សម្ដេច​សំដៅ​ដល់​នោះ គឺ​ប្ដូរ​ពី​សេដ្ឋកិច្ច​ផែនការ​មក​កាន់​សេដ្ឋកិច្ច​ទីផ្សារ​។ យ៉ាងណា ក៏​ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ចាត់ទុក​ការលើកឡើង​នេះ មិនមែន​ជា​ការ​ប្រដៅ​ឯកអគ្គរដ្ឋទូត​អាម៉េរិក​នោះទេ​ហើយ​នេះ​គ្រាន់តែ​ជាការ​ទាញ​អារម្មណ៍ឲ្យ​យល់ដឹង​ពី កម្ពុជា​ឲ្យ​កាន់តែច្បាស់​។ សម្ដេច​ក៏​រំពឹងថា ឯកអគ្គ រដ្ឋទូត​ថ្មី របស់​អាម៉េរិក​អាច​មាន​ការយល់ដឹង​ច្រើន​ជាង​លោក វិលៀម ថូត​៕11219309_532326843585393_597626598053619905_n 11887889_532326820252062_5070840892477941423_n 11947652_532326806918730_1528310105536483363_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya