ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ដើរ​ឆ្លងថ្នល់ រថយន្ត​កូរ៉េ​បើក​បុក​បាក់​ជើង បែកក្បាល សន្លប់​ស្តូក រថយន្ត​បើក​រត់​បាត់​ ​

ដើរ​ឆ្លងថ្នល់ រថយន្ត​កូរ៉េ​បើក​បុក​បាក់​ជើង បែកក្បាល សន្លប់​ស្តូក រថយន្ត​បើក​រត់​បាត់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់ បន្ទាប់​ពី​ភ្លេច​កាត​ចេញ​-​ចូល កន្លែង​ធ្វើ​ការងារ មិន​បាន​ធ្វើការ ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​កូរ៉េ មួយ​គ្រឿង​បើក​បុក​ពេញ​ទំហឹង បណ្តាលឲ្យ​រងរបួស បាក់​ជើង​ស្តាំ​និង​បែក​ក្បាល សន្លប់​ឈឹង​នៅ​កន្លែង ចំណែក​រថយន្ត​បង្ក បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី ២២ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​ហាង​លក់​បាយ​,​កាហ្វេ វីន​វីន ត្រង់​ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ អុឹម ជ័យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ កម្មករសំណង់ ក្បែរ​កន្លែងកើតហេតុ រស់នៅ​ភូមិ​ថ្មី ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ទទួល​រងរបួស បាក់​ជើង​ស្តាំ និង​បែក​ក្បាល ហូរ​ឈាម​សន្លប់​ស្តូក​ស្ទឹង ។​
​តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បានឲ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ដើរ​ថ្មើរជើង ឆ្លងផ្លូវ ពី​កើត​ទៅ​លិច លុះ​ដើរ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​មាន​រថយន្ត កូរ៉េ​មួយ​គ្រឿង​ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ បើក​ពី​ក្នុង​ល្បឿន​លឿន ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ គេច​ពី​រថយន្ត បើក​ច្រាសទិស​គ្នា ក៏​ជ្រុល​ទៅបុក ជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យ​រងរបួ​សដេក​ដួលសន្លប់​ឈឹង ហើយ​រថយន្ត​បង្ក​បន្ថែម​ល្បឿន បើក​រត់គេច​បា​តើ​ស្រមោល បន្សល់​ទុក​តែ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ។​
​បើតាម បុរស​ម្នាក់​ឈ្មោះ អុឹម រ៉ា​វីន អាយុ​៣៧​ឆ្នាំ ជា​កម្មករសំណង់​ដែរនោះ ត្រូវជា​ប្អូន​ប្រុស​បង្កើត របស់​ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ខណ​:​ដែល​មក​ធ្វើ​ការងារ នៅ​ការដ្ឋាន ក្បែរ​កន្លែងកើតហេតុ ភ្លេច​កាត​ចេញ​-​ចូល​នៅ​ផ្ទះ ហើយក៏​មិន​បាន​ចូលធ្វើ​ការងារ​ដែរ ពេល​នោះ​ហើយ ដែល​ជនរងគ្រោះ ដើរ​ឆ្លងផ្លូវ ក្នុង​បំណង់ ទៅ​អង្គុយ​ហូប​កាហ្វេ យុ​ី​ហោ វីន​វីន រងចាំ បងប្អូន ជិះ​រួម​ដំណើរ​ជាមួយ​វិល​ត្រឡប់​ទៅផ្ទះ​វិញ ខណ​:​ដែល​ជនរងគ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ ស្រាប់តែ រថយន្ត បង្ក បើក​បុក បណ្តាលឲ្យ​រងរបួស​តែម្តង ។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រក​រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹកបញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសម​: ក្រោយពី​រថយន្ត​បង្ក បើក​រត់គេច​បាត់ ៕11873390_449531335230743_4378541694920017751_n 11905404_449531315230745_6841447149926374676_n 11924191_449531278564082_2791547632063204830_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya