ឧបទ្វីបកូរ៉េ៖ អ្នកនាំពាក្យការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បួង បានឲ្យដឹងនៅថ្ងៃនេះថា កូរ៉េទាំងពីរ បានយល់ព្រមជួបពិភាក្សាគ្នា ជាលើកទី២ នៅថ្ងៃអាទិត្យនេះ ដើម្បីដោះស្រាប បញ្ហាជម្លោះឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥នេះ។
លោក Min Kyung-Wook បានឲ្យដឹងថា ជំនួបពិភាក្សាកាលពី ល្ងាចថ្ងៃសៅរ៍ មិនទាន់សម្រេចបានលទ្ធផលនោះទេ ហើយកូរ៉េទាំងពីរ ក៏បានកំណត់ ជួបគ្នាម្ដងទៀត នៅម៉ោង ៣និង០០នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី២៣ ខែសីហានេះ ដើម្បីស្វែងរកដំណោះស្រាយល្អ សម្រាប់ពលរដ្ឋកូរ៉េទាំងពីរ។
គួរបញ្ជាក់ផងដែរថា ការជួបពិភាក្សាគ្នានេះ ត្រូវបានធ្វើឡើងក្រោយពេលកើតមាន ការប៉ះទង្គិចគ្នានៅតាមព្រំដែន ដោយកូរ៉េខាងជើងបាន ទាមទារឲ្យកូរ៉េខាងត្បួង បញ្ឈប់សកម្មភាព ចាក់ផ្សាយសំឡេងឃោសនានៅតាមព្រំដែន បើមិនដូច្នេះទេ នឹងកើតមានសង្គ្រាមខ្នាតមធ្យម កើតឡើងនៅព្រំដែន៕
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នៅថ្ងៃនេះ កូរ៉េទាំងពីរ យល់ព្រមជួបពិភាក្សាគ្នាម្ដងទៀត