ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់ ស្រាល​៦​នាក់​ ​

ឡាន​បុក​ឡាន រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់ ស្រាល​៦​នាក់​ ​

ខេត្ត​កណ្តាល​៖ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា ហើយ​ខ្ទាត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាលឲ្យ​មនុស្ស​ប្រុស ស្រី ៦​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១ និង​លេខ​២ ភូមិ​ទូក​រទេះ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។
​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក FREIGHTLINER ពណ៌​ទឹកប្រាក់ សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ព្រះសីហនុ ៣ A .២៥៩៩ បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង ម៉ាក​តា​កូម៉ា ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ ២R ២៥៤៧ បើកបរ ដោយ ឈ្មោះ ហួន ប៊ុន​លីម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ រង​របួសស្រាល (​ម្ចាស់​រថយន្ត​) បើក​ពី​ត្បូង​ទៅ​ជើង ទិសដៅ​បញ្ច្រាស់​គ្នា ។ រថយន្ត​តាកូ​ម៉ានេះ​មាន​អ្នករួមដំណើ​រ​ទាំងអស​៖ ១ ហង់ ហ៊ីម ភេទ​ប្រុស អា​យ​៣៤​ឆ្នាំ រងរបួស​ធ្ងន់​, ២ ពុំ នឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រង​របួសស្រាល​, ៣ ម៉ម មាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួសស្រាល​, ៤. ទេព ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល ។ ជនរងគ្រោះ​ទាំង​នេះ រស់នៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ឧដុង្គ កំពង់ស្ពឺ​ជាមួយគ្នា ។​
​ប្រភព​បន្តថា រថយន្ត​តា​កូម៉ា​បាតខ្ទា​ត​មក​ក្រោយ រួច​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង ម៉ាក​សង់ ១២៥ ពណ៍​ខ្មៅ ផ្លាកលេខ ភ្នំពេញ ១ CI ៩៧៧៨ បើកបរ​ដោយ ឈ្មោះ​ស៊ុម រិទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បណ្តាលឲ្យ​រងរបួល​បាក់​ភ្លៅខាង​ឆ្វេង ដែល​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ស្រប​នឹង​រថយន្ត​តា​កូម៉ា ។ ប្រភព​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ​បណ្តាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង រួមជាមួយ​ម៉ូតូ​១​គ្រឿង​ផង​ដែរ ត្រូវ​កម្លាំង​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​នីតិវិធី ៕
dew1 ew3t ew4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya