ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួស​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួស​ ​

ខេត្ត​រតនគិរី​៖​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម​ម៉ោង​៨​និង​២០​នាទី យប់ ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ត្រង់​ចំណុច​ចុង​ចំការកៅស៊ូ​ចាស់ ចុះ​ចំណោទ ភូមិ​ថា​រង​ជ​ង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ។
​ក្រោយពី​កើតហេតុ​រយៈពេល​២០​នាទី មន្ត្រីប៉ូលិស​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​ចុះ​ទៅ វាស់វែង និង​ជួយ​ដឹក​ជនរងគ្រោះ​ចំនួន​២​នាក់​ដែល​សន្លប់ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក ខេត្ត ។ យុ​ជន​២​នាក់ ជិះ​ម៉ូតូ ឌ្រី​ម សង់ ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-6869 ឌុប​គ្នា​ពី​ត្បូង​ទៅ ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ ក៏​វ៉ាក់​អើ​ជាមួយ​ម៉ូតូ​ស្ម័​គ្ររី​វ៉ូ ពណ៌​ស ឥត​ស្លាក​លេខ​១​គ្រឿង ជិះ​ដោយ​នារី​ម្នាក់ ឡើង​ទួល​ពី​ជើង​ទៅ​ត្បូង ក៏​បាន​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​នារី​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​យុវជន​ទាំង​ពីរ​នាក់​សន្លប់​ស្តូកស្តឹង​នៅលើ ថ្នល់ រីឯ​ម៉ូតូ ខូចខាត​ផ្នែក​ខាង​មុខ​រៀងខ្លួន អូស​ផុត​ពី​គ្នា​ចំងាយ​ជាង​១០​ម៉ែត្រ ។
​ជនរងគ្រោះ​ជា​នារី​ដែល​ស្លាប់​នៅនឹងកន្លែង ឈ្មោះ តែម យ៉ាណា ជនជាតិ​គ្រឹង អាយុ​២៣​ឆ្នាំ ជា​កូនស្រី​របស់​ឈ្មោះ តា​តែម អនុប្រធាន​ភូមិ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​យុវជន​ទាំង​២​នាក់ ទី​១​ឈ្មោះ ណន សុខ​ណេន អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កា​លែង ឃុំ​កា​លែង ស្រុក​លំផាត់​មាន​មុខរបរ​កម្មករ​ចៀរ​ជ័រ និង​ទី​២ ឈ្មោះ ប្រណាល់ (​ហៅ​ជ្រុញ​) អាយុ​២៥​ឆ្នាំ ជនជាតិ​គ្រឹង រស់នៅ​ភូមិ​តង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សង់​២០១១ ពណ៌​ខ្មៅ ហើយ​យុវជន​ទាំង​ពីរ​នាក់​នេះ មិនទាន់​ដឹង​ថា មួយ​ណា​ជា​តៃកុង​ម៉ូតូ​នោះទេ ។​
​ក្រោយពី​កើតហេតុ គេ​ឃើញ​រថយន្ត​សង្គ្រោះ របស់​ស្នងការ​នគរបាល​ខេត្ត​មក​ដឹក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​។​
​ចំណែក​សព​នារី​រងគ្រោះ សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ដឹកយក​ទៅ​ចាក់​ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច ចរាចរណ៍​វាស់វែង រួច​ដឹក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​ពេល​ក្រោយ ។​
​មូលហេតុ​ដែល​បណ្តាល​អោយ​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​នេះ​គឺ​ផ្តើមចេញ​ពី​ម៉ូតូ​ម៉ាកឌ្រីស​ង់​២០១១​ពណ៌​ខ្មៅ ជិះ​ដោយ​យុវជន​ពីរ​នាក់ បាន​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មា​ស់រី​វ៉ូ គឺ​បញ្ជាក់ថា ក្រោយពី វាស់វែង ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ជា​អ្នក​ខុស ។
​បើ​តាម​សាច់ញាតិ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ទៅ​ទទួល​បី្ត​មកពី​ភ្នំពេញ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង ៕rtanakiri-1 rtanakiri-2 rtanakiri-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya