ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​និង​ចាប់ខ្លួន​ជនល្មើស​៥​នាក់ ករណី​គ្រឿងញៀន ​

ប៉ូលិស​បង្ក្រាប​និង​ចាប់ខ្លួន​ជនល្មើស​៥​នាក់ ករណី​គ្រឿងញៀន ​

ព្រះសីហនុ​៖ យោងតាម​របាយការណ៍​របស់លោក កុល ផល្លី ស្នងការរង​នគរបាល ខេត្ត​ព្រះសីហនុ បានអោយដឹងថា ករណី​ទី​១ បាន​កើតឡើង នៅ​ម៉ោង​២២​យប់ ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ស្ពាន​អូរ​សំអាត ភូមិ​៣ សង្កាត់​២​មាន​ករណី គប់​កញ្ចក់​រថយន្ត LUXES 470 បណ្តាលអោយ​បែក ប៉ុន្តែ ជនសង្ស័យ ត្រូវបាន បង្ក្រាប​។​

​ករណី​ទី​២: កើតឡើង នៅ​ម៉ោង​៥ និង​១៥​នាទី ល្ងាច នៅតាម​ដងផ្លូវ ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ មាន​ករណី​ឆក់​ការ​បូ​ប បង្ក​ដោយ​ជនសង្ស័យ​២​នាក់ និង​ម៉ូតូ ១​គ្រឿង ។​ក្រោយ​កើតហេតុ កម្លាំង​នគរបាល អធិការ​ស្រុក​ព្រៃនប់ សហការ ជាមួយ​កងទ័ពជើងទឹក ប្រចាំការ នៅ​សមុទ្រ​រាម បង្ក្រាប​បាន​ទាំងស្រុង ។​
​ជនសង្ស័យ​២​នាក់ ទី​១ ឈ្មោះ កែវ សៀវ អាយុ​២៣​ឆ្នាំ និង​ទី​២​យូ សុជា អាយុ​២៦​ឆ្នាំ​ហើយ ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​មាន ម៉ូតូអ៊ែ​ប្លែត ១​គ្រឿង​(​មធ្យោបាយ​) លុយ ២២១$ លុយ ១.៥៤០.០០០​រៀល ខ្សែក ប្លាទី​ន​១​ខ្សែ ទម្ងន់​១​ជី លុយ​ម៉ា​ឡ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​២ ប័ណ្ណ​សំគាល់​រថយន្ត ១ និង​កាបូប ១​។ ដោយឡែក ជនរងគ្រោះ​ឈ្មោះ ជួន ចាន់​ផា​រិត ភេទ​ស្រី​​អាយុ​៤៣​ឆ្នាំ មុខរបរ លក់ដូរ ។​
​ករណី​ទី​៣ កើតឡើង នៅវេលា​ម៉ោង ១០​និង​១០​នាទី ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត នៅ​ចំណុច​វិហារ​យ៉េ​ស៊ូ​សេចក្តីសង្ឃឹម​ថ្មី ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម មាន​លរ​ណី ប៉ុនប៉ង​រំលោភ ០១ កើតឡើង ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហាន សុ​ផុន អាយុ​២៧​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម គឹម​យៀន ភ្លាមៗ​ផងដែរ​។​
​និង​ករណី​ទី​៤ កើតឡើង នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៥ កម្លាំង​នគរបាល ស្រុក​ស្ទឹង​ហាវ បាន​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ពាក់​ពន្ធ័​និង​អំពើ ជួញដូរ​ចែកចាយ​គ្រឿងញៀន ដោយ​ដកហូត​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​២​កញ្ចប់​តូច​និង​សម្ភារៈ​ពាក់​ពន្ធ័​ជា​វត្ថុតាង​មួយចំនួន​ទៀតង​ដែរ​៕11899974_400223973509859_1633263160177629694_n 11954664_400215276844062_4528459882962237181_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya