ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បុរស​ចំណាស់​ម្នាក់ ត្រូវ​មនុស្ស​ស្គាល់គ្នា យក​កាំបិត​ចាក់​បំពង់ក​ប្លន់​យក​ម៉ូតូ​ ​

បុរស​ចំណាស់​ម្នាក់ ត្រូវ​មនុស្ស​ស្គាល់គ្នា យក​កាំបិត​ចាក់​បំពង់ក​ប្លន់​យក​ម៉ូតូ​ ​

ភ្នំពេញ​៖​បុរស​ចំណាស់​ម្នាក់​អាយុ​៧៥​ឆ្នាំ​ត្រូវ​រង់​របួសធ្ងន់​ហូរឈាម​ពេញ​ខ្លួន​ខណៈពេល​ត្រូវ មនុស្ស ម្នាក់​ស្គាល់ គ្នា​ជិតស្និទ បាន​យក កាំបិត​ចំ​ចាក់ក​ញ្ជឹ​ងក​ត្រូវ មួយ​កាំបិត​យ៉ាង​សាហាវ​ហើយក៏​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៀត ។​ហេតុ​ការ​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​០២​ខែសីហា​ឆ្នាំ​២០១៣ នៅក្នុង​វត្ដ​តាំងក្រសាំង​ផ្លូវ​បេ
​ទុង ក្នុង​សង្កាត់​ក្រែង​ខ្នោ​រ ភូមិ​ក្រែង​ខ្នោ​រ ខណ្ឌ​ទួល​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​
​បុរស​ចំណាស់​ដែល​រងគ្រោះ​ខាង​ល​លើ​ត្រូវបាន​គេ​ស្គាល​ឈ្មោះថា​អៀង ឡាយ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មានមុខ​រប​ររ​ម៉ូតូឌុប មាន​ទំ​លំនៅ​កន្លែង កើតហេតុ​ខាងលើ ។​
​តាម​ការ​ឲ្យ​ដឹង​ពី​កូនស្រី​របស់​ជនរងគ្រោះ​ខាងលើ បាន​ឲ្យ​ដឹងថា​ឪពុក​របស់​នាង បាន​រត់​ឌុបតាមផ្លូវហើយក៏​បាន​ជួប​ជាមួយ​មនុស្ស​ម្នាក់ ដែល​ស្គាល់ គ្នា ក៏​ហៅ​គាត់​ជួយ​ឌុប​រូបគេ​ទៅផ្ទះ​បន្តិច ដោយ​ជន​រង់​គ្រោះ​ខាងលើ​ឃើញថា​ជាម​នុស្ស​ធ្លាប់​ស្គាល់គ្នា​ជិតស្និទ​នោះ​ក៏បាន​ដឹក​ជនសង្ស័យ​ខាងលើ ពី​សង្កាត់​ទួល​សង្កែរ​មក ស្រាប់តែ មកដល់​ចំណុច​ផ្លូវ​បេ​តង ច្រកចូល វត្ដ​តាំងក្រសាំង ជនសង្ស័យ​ខាងលើ​សុំ​គាត់​ឲ្យ​ឈប់​ម៉ូតូ សិន​ព្រោះ តែ​គេ ឈឺ​បត់ជើងតូច ហើយ​ជនរងគ្រោះ​ក៏បាន​ឈប់​ម៉ូតូ ស្រាប់តែ ជនសង្ស័យ​នោះ យក កាំបិត​មួយ មកចាក់​ចំក​ញ្ជឹ​ងកជន​រង់​គ្រោះ​ចំ​ខាងស្ដាំ​ធ្វើអោយ​ជន​រង់​គ្រោះ​រង់​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ហូរឈាម​ពេញ​ខ្លួន ភ្លាមៗ​នោះ ជនសង្ស័យ​ខាងលើ​បាន យក ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ មួយគ្រឿង ព​ណ៏​ខ្មៅ ជិះ រត់គេចខ្លួន ទៅ​បាត់​ដោយ​សុ​វ​ត្ដិ​ភាព​។​
​ហើយ ជនសង្ស័យ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ បាន ហៅ មៅ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​នៅក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ ធ្វើការ​សាកសួរ​ពី ផិ​ន​ភាគពី​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ ដើម្បី​តាម​ចាប់ខ្លួន​និង​ផ្ដន្ទាទោស​តាមច្បាប់ ៕​ជាតិ​តា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya